VOV WorldVOV World
ថ្នាក់ដឹកនាំបក្ស រដ្ឋទៅរំលឹកវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងបណ្ដាវីរៈយុទ្ធជនពលី
18/08/2015 08:38
(VOVworld) - នាព្រឹកថ្ងៃទី១៨ សីហា ថ្នាក់ដឹកនាំជាន់ ខ្ពស់ របស់បក្ស រដ្ឋ រដ្ឋាភិបាលនិងមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមបានអញ្ជើញទៅរំលឹកវិញ្ញាណ ក្ខ័ន្ទលោកប្រធានហូជីមិញនិងដាក់កម្រងផ្កានៅវិមាន រំលឹកវិញ្ញាណក្ខ័ន្ទ បណ្ដាវីរៈយុទ្ធជនពលី។
ថ្នាក់ដឹកនាំបក្ស រដ្ឋទៅរំលឹកវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងបណ្ដាវីរៈយុទ្ធជនពលី
ថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាមចូលប្រាង្គតម្កល់សពរំលឹកវិញ្ញក្ខ័ន្ទលោកប្រធានហូជីមិញ (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់នគរ បាលប្រជាជនវៀតណាមនិងលើកទី១០ទិវាប្រជាជនទាំងមូលការពារសន្តិសុខ របស់មាតុប្រទេស (ថ្ងៃទី១៩ សីហ) នាព្រឹកថ្ងៃទី១៨ សីហា ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្ស រដ្ឋ រដ្ឋាភិបាលនិងមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅ រំលឹក វិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណ ក្ខ័ន្ទ បណ្ដាវីរៈយុទ្ធជនពលី។ ក៏នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមបានចូលប្រាង្គ តម្កល់សពគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងដាក់កម្រងផ្កានៅវិមាន រំលឹកវិញ្ញណក្ខ័ន្ទវីរៈយុទ្ធជនពលី។ក្នុងអំឡុង៧០ឆ្នាំអនុវត្តភារកិច្ចការពារសន្តិ សុខជាតិ ថែរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមកន្លងទៅ កម្មាភិបាល យុទ្ធជន នគរ បាលប្រជាជនជាច្រើននាក់បានមិនអើពើដល់គ្រោះថ្នាក់ ត្រៀមជាស្រេច ពលី ជីវិតដើម្បីការពារបក្ស ការពាររបបសង្គមនិយមដើម្បីជីវភាពរស់នៅសុខ សាន្ត ត្រាណនិងសុភមង្គលរបស់ប្រជាជន៕