ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលតាមមូលដ្ឋាន
12/11/2018 11:05
(VOVWORLD) - អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីបុណ្យ មហាសាមគ្គីជនជាតិទាំង មូល ដែលបានរៀបចំឡើងនាថ្ងៃទី១២ខែវិច្ឆិកា នៅភូមិ Dong Tam ឃុំ Tam Lap ស្រុក Phu Giao ខេត្ត Binh Duong។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជណ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសម្តែងក្តីសប្បាយរីករាយ ដោយបានឃើញថាខេត្ត Binh Duong ជាខេត្តមួយក្នុងចំណោមខេត្តទាំង៦ នៅទូទាំងប្រ ទេសដែលទទួលបានចំណូលខ្ពស់ហើយ សេដ្ឋកិច្ច-សង្គមមានការអភិវឌ្ឍគួរឲ្យកត់ សម្គាល់។ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ “ធ្វើយ៉ាងម៉េចដើម្បីនាំឃុំ Tam Lap មិនត្រឹមតែជាឃុំជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងជាឃុំជនបទគំរូទៀត ផង។ ជាឃុំជនបទថ្មីមានលក្ខណៈស្រស់ស្អាត ស្អាតទាំងដងវិថី ស្អាតទាំងច្រកល្ហកក្នុងភូមិ ក៏ដូចជា ស្អាតក្នុងការប្រតិបត្តិ ក្នុងបរិយាកាសរស់នៅ ក៏ដូចជា ក្នុងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ភូមិ Dong Tam ”។ ក្នុងឱកាសរំលឹកខួបលើកទី៨៨នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែ វិច្ឆិកា១៩៣០-ថ្ងៃទី១៨ខែវិច្ឆិកា២០១៨) ថ្នាក់ដឹកនាំខេត្ត Nghe An បានចុះមូល ដ្ឋានចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលផងដែរ៕
Related






