គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ TTXVN) |
អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោក Vuong Dinh Hue តំណាងអចិន្រ្តៃយ៍គណៈលេខា លោក Vo Van Thuong; រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័ន និងអង្គការ មហាជនមជ្ឈិម។
គណៈប្រតិភូបានសម្តែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ គុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ វីរជនរំដោះជាតិ អគ្គមគ្គុទេសដ៏ឆ្នើម របស់បក្ស និងប្រជាជន វៀតណាម។
បន្ទាប់មក គណៈប្រតិភូបានអញ្ជើញមកដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធ ដល់វីរយុទ្ធជនពលី នៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី នៅវិថី Bac Son ដើម្បីសម្ដែងការដឹងគុណចំពោះកុលបុត្រកុលធីតាឆ្នើមៗរបស់ប្រទេសជាតិ ដែលបានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយពលីសាច់ស្រស់ឈាមស្រស់ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជនទាំងមូល៕





