VOV WorldVOV World
ថ្នាក់ដឹកនាំអាមេរិកនិងអាប់ហ្គានីស្ថានពិភាគ្សាអំពីកិច្ចសហប្រតិបត្តិប្រឆាំងភេរវកម្ម
10/02/2017 10:27
(VOVworld) – នាថ្ងៃទី ៩ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីអាប់ហ្គានីស្ថាន លោក Ashraf Ghani បានដំណើរការចរចារតាមទូរ ស័ព្ទអំពីឱកាសបង្កើនទំនាក់ទំនងលើវិស័យសន្តិសុខ កិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងការចរចារពោលខាងលើ លោក Donald Trump ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងអាមេរិកនិងអាប់ហ្គានីស្ថាន ក៏ដូចជា សម្តែងការគាំទ្ររបស់ខ្លួន ចំពោះរដ្ឋអំណាច Kabul ផងដែរ។
ថ្នាក់ដឹកនាំអាមេរិកនិងអាប់ហ្គានីស្ថានពិភាគ្សាអំពីកិច្ចសហប្រតិបត្តិប្រឆាំងភេរវកម្ម (VOVworld) – នាថ្ងៃទី ៩ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីអាប់ហ្គានីស្ថាន លោក Ashraf Ghani បានដំណើរការចរចារតាមទូរ  ស័ព្ទអំពីឱកាសបង្កើនទំនាក់ទំនងលើវិស័យសន្តិសុខ កិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងការចរចារពោលខាងលើ លោក Donald Trump ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងអាមេរិកនិងអាប់ហ្គានីស្ថាន ក៏ដូចជា សម្តែងការគាំទ្ររបស់ខ្លួន ចំពោះរដ្ឋអំណាច Kabul ផងដែរ។ ថ្នាក់ដឹកនាំអាមេរិកក៏បានសម្តែងគោល បំណងមានការសន្ទនាជាបន្តបន្ទាប់ជាមួយសមភាគីអាប់ហ្គានីស្ថាននាពេល ខាងមុខ ផងដែរ។ មុននោះ ឧត្តមសេនីយ៍កងទ័ពថ្មើជើងអាមេរិក លោក  John Nicholson បញ្ជការកងទ័ពអាមេរិកនិងអន្តរជាតិប្រចាំនៅអាប់ហ្គានីស្ថាន បានចាត់ទុកថា៖លោកត្រូវការទាហានអន្តរជាតិរាប់សែននាក់សំដៅផ្លាស់ ប្តូរសភាពការណ៍ក្នុងការប្រយុទ្ធជាមួយពួគឧទ្ទាមតាលីបង់ ព្រមទាំង នឹង លើកឡើងសំណូមពរនេះជាមួយ ប្រធានាធិបតី Trump ពិនិត្យមើល ផងដែរ៕