ថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបខាងជើងចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងនូវការជំរុញកិច្ចសហប្រតិបតិ្តការ
14/05/2016 08:56
(VOVworld) - ក្រោយពីរយៈពេល១ថ្ងៃជួបប្រជុំនៅ ទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក នាថ្ងៃទី១៣ ឧសភា សន្និសីទកំពូលថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបខាងជើង បានចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងជាថ្មី ម្ដងទៀតនូវទំនាក់ទំនងដៃគូដ៏ជ្រាលជ្រៅ ព្រមទាំងសន្យាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន។

(VOVworld) - ក្រោយពីរយៈពេល១ថ្ងៃជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ប្រទេស អាមេរិក នាថ្ងៃទី១៣ ឧសភា សន្និសីទកំពូលថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបខាងជើង បានចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងដៃគូដ៏ ជ្រាលជ្រៅ ព្រមទាំងសន្យាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន។សេចក្ដី ថ្លែងការណ៍រួមនេះបានសង្កត់ធ្ងន់ថា ប្រជាធិបតេយ្យ នីតិរដ្ឋ សមភាពភេទ ការ គោរពសិទ្ធិមនុស្សនិងការប្រតិបត្តិដោយស្មើភាពគ្នាទោះបីជាសញ្ញជាតិ ពណ៌សំបុរ សាសនាឬភេទខុសគ្នាយ៉ាងណាក៏ដោយ គឺជាតំលៃគ្រឹះសំរាប់កិច្ចសហប្រតិបតិ្តការ រវាងអាមេរិកនិង ប្រទេសអឺរ៉ុបខាងជើងនានា។ ប្រធានាធិបតីអាមេរិកលោក Barack Obama ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុបខាងជើងនៅសេតវិមាននាថ្ងៃទី១៣ ឧសភា (រូបថត៖AFP/TTXVN) ស្ដីអំពីបញ្ហាសន្តិសុខយោធា ប្រធានាធិបតីអាមេរិកលោក Barack Obama និងថ្នាក់ ដឹកនាំអឺរ៉ុបខាងជើងក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសណ្ដាប់ធ្នាប់ នៅទ្វីបអឺរ៉ុប និងគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ។ស្ដីអំពីបញ្ហាជនភៀស ខ្លួន អាមេរិកនិងប្រទេសអឺរ៉ុបខាងជើងសន្យាថា នឹងសហប្រតិបតិ្តការដើម្បីឆ្លើយ តបនឹងតម្រូវការមនុស្សធម៌បន្ទាន់ ដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវស្ថាការណ៍អន្តោ ប្រវេសន៍ដោយខុសច្បាប់ ការជួញដូរមនុស្ស ហើយស្វែងរក ដំណោះស្រាយតាម ទិសគោរពសិទ្ធិភៀសខ្លួន។ស្ដីអំពីបញ្ហាទប់ទល់ទៅនឹងបម្រែ បម្រួលអាកាសធាតុ អាមេរិកនិងក្រុមប្រទេសអឺរ៉ុបខាងជើងបានសន្យាថា នឹង បង្កើនសន្តិសុខថាមពល នៅទ្វីបអឺរ៉ុប ហើយអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ ជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលស្អាត ព្រម ទាំងបន្តអនុវត្តន៍ ការបោះជំហានមានលក្ខណៈវិទ្យាសាស្ត្រសំដៅការពារប៉ូលខាងជើងនិងពលរដ្ឋ រស់នៅតំបន់នេះ៕
Related
More




