VOV WorldVOV World
ថ្នាក់ដឹកនាំរបស់ជប៉ុននិងសឹង្ហបុរីជួបចរចារអំពីការបង្កើនទំនាក់ទំនងទ្វេភាគី
29/09/2016 08:46
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាយប់ ថ្ងៃទី ២៨ កញ្ញា នាយករដ្ឋមន្ត្រីសង្ហបុរី លោក Lee Hsien Loong​ បានដំណើរការចរចារជាមួយ សមភាគីជប៉ុន លោក Shinzo Abe ។
ថ្នាក់ដឹកនាំរបស់ជប៉ុននិងសឹង្ហបុរីជួបចរចារអំពីការបង្កើនទំនាក់ទំនងទ្វេភាគី
ថ្នាក់ដឹកនាំរបស់ជប៉ុននិងសឹង្ហបុរីជួបចរចារអំពីការបង្កើនទំនាក់ទំនងទ្វេភាគី (VNA) (VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាយប់ថ្ងៃទី ២៨ កញ្ញា នាយករដ្ឋមន្ត្រីសង្ហបុរី លោក Lee Hsien Loong​ បានដំណើរការចរចារ ជាមួយ សមភាគីជប៉ុន លោក Shinzo Abe ។ ក្នុងជំនួបចរចារនេះ លោក Lee Hsien Loong​  បានតាងនាមឪពុករបស់លោកគឺអតីតនាយករដ្ឋមន្ត្រី សឹង្ហបុរី លោក Lee Kuan Yew ទទួលគ្រឿងឥស្សរិយយសព្រះអាទិត្យរះដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រគល់ជូន។ ក្នុងការចរចារ លើកនេះ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ថាជប៉ុននិងសឹង្ហបុរីនឹងសហ ការយ៉ាងជិតស្និតក្នុងការបង្កើនបទដាក់ទណ្ឌកម្មចំពោះប្រទេសកូរ៉េខាង ជើងបន្ទាប់ពីព្យុងយ៉ាងដំណើរការបាញ់កាំជ្រួចនិងការសាកល្បងនុយក្លេ អ៊ែរជាបន្តបន្ទាប់មក។ លោក​ Shinzo Abe ក៏បានស្នើរឲ្យសឹង្ហបុរីប្រើប្រាស់ បច្ចេកវិទ្យាផ្លូវដែក Shinkansen របស់ជប៉ុនក្នុងគំរោងការណ៍កសាងផ្លូវ ដែកហាយវ៉ៃដែលតភ្ជាប់សឹង្ហបុរីជាមួយរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី៕