ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)
14/03/2017 10:34
(VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងហាណូយ ប្រធានសមាគមវៀតណាម-អាមេរិក លោក Nguyen Tam Chien បានជួបសន្ទនាជាមួយគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស - VFW (អាមេរិក)
ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក) (VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងហាណូយ ប្រធានសមាគមវៀតណាម-អាមេរិក លោក Nguyen Tam Chien បានជួបសន្ទនាជាមួយគណៈប្រតិភូអង្គការអតី តទាហានចូលរួមសង្គ្រាមនៅឯបរទេស - VFW (អាមេរិក) ដឹកនាំដោយលោក Keith E.Harman អគ្គមេបញ្ជាការរងទីមួយ អង្គការ VFW ដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Tam Chien បានវាយតំលៃខ្ពស់កម្មវិធី ផ្លាស់ប្តូរគណៈប្រតិភូរវាងអង្គការអតីតទាហាន ចូលរួមសង្គ្រាមនៅឯបរទេស (VFW) និងសមាគមវៀតណាម-អាមេរិក ដែលបានបង្កើតឡើងពីឆ្នាំ១៩៩៦មក។ លោកក៏ បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះបានជំរុញការយោគយល់គ្នាទៅវិញទៅមកជំរុញការ អភិវឌ្ឍន៍ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រ ទេសទាំងពីរ វៀតណាម-អាមេរិក ជាពិសេសគឺរវាងបណ្ដាអតីតយុទ្ធជនវៀតណាម និងអតីតទាហានអាមេរិក។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានស្ដីអំពីបញ្ហាស្វែងរកទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងសង្គ្រាមនៅវៀតណាម (MIA) និងទិសដៅរៀបចំវេទិកា៖សហ គ្រាសអតីតទាហានវៀតណាម-អាមេរិក លើកទីមួយ នៅវៀតណាមផងដែរ៕
Related





