VOV WorldVOV World
ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច
29/01/2015 09:52
Vovworld-ទេសាភិបាលធនាគារជាតិទើបនឹងបានផ្សព្វ ផ្សាយសារាចរណ៍​លេខ០២ស្ដីពីបង្កើនការដោះស្រាយ បំណូលខូច
ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច
ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច (VOV)         Vovworld-ទេសាភិបាលធនាគារជាតិទើបនឹងបានផ្សព្វផ្សាយសារាចរណ៍ ​លេខ០២ស្ដីពីបង្កើនការដោះស្រាយបំណូលខូចរបស់អង្គការឥណទាន។ តាម​ នោះដើម្បីនាំអត្រាបំណូលខូចទៅកំរិត៣%ក្នុងឆ្នាំនេះគឺដល់ថ្ងៃទី៣០មិថុនាត្រូវ បានដោះស្រាយប្រមាណ៦០%នៃបរិមាណបំណូលខូច។​ លើមូលដ្ឋាននោះ​ ធនាគារជាតិបានសំណូមពរអង្គភាពនានាក្នុងប្រព័ន្ធលាតត្រដាងដំណោះ​ស្រាយ ដើម្បីដោះស្រាយបំណូលខូចត្រួតពិនិត្យនិងលើកកំពស់គុណភាពឥណទាន កែលំអរការទូទាត់ លើកកំពស់សុវត្ថិភាពប្រសិទ្ធភាពសកម្មភាពនៃ​អង្គការ​ឥណ ទាន។ ធនាគារជាតិក៏សំណូមពរអង្គភាពចំណុះធនាគារជាតិសុក្រិដ្ឋ​ក្របខ័ណ្ឌ​ ដែលទាក់ទិនដល់ការដោះស្រាយបំណូលខូច កសាងដាក់ជូន​នាយករដ្ឋមន្ត្រី អនុម័តលើវិធានការទិញដោះស្រាយបំណូលខូច តាមយន្តការ​ទីផ្សារជាដើម៕