តំលៃប្រាក់នាំចេញជលផលវៀតណាមអាចហួសពី៦,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣
22/11/2013 08:46
Vovworld-តាមសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បានឲ្យដឹងថា៖

តំលៃប្រាក់នាំចេញជលផលវៀតណាមអាចហួសពី៦,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ (VOV) Vovworld-តាមសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បាន ឲ្យដឹងថា៖ ដោយសារការបង្កើនបរិមាណទំនិញបង្កងនាំចេញនិងការស្ដាររបស់មុខ ទំនិញត្រីប្រានិងមឹក ការនាំចេញជលផលរបស់វៀតណាមក្នុងខែតុលាឆ្នាំ២០១៣ ទទួល៧៧៦លានដុល្លារអាមេរិក កើនឡើងជិត៣០%បើប្រៀបនឹងរយៈពេលដូច គ្នានាឆ្នាំ២០១២ នាំតំលៃប្រាក់នាំចេញជលផលសរុបពីដើមឆ្នាំមកទទួលបានជាង ៥,៤ពាន់លានដុល្លារអាមេរិក កើន៧,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១២។ VASEP បានព្យាករណ៍ថា តំលៃប្រាក់នាំចេញជលផលទូទាំងប្រទេសក្នុងឆ្នាំ២០១៣ អាចទទួលបានជាង៦,៥ពាន់លានដុល្លារអាមេរិក កើនឡើង៥%បើប្រៀបនឹងឆ្នាំ ២០១២៕
Related






