VOV WorldVOV World
តំលៃប្រេងពិភពលោកបន្តធ្លាក់ចុះ
18/08/2015 08:33
(VOVworld) - តាមតួរលេខនៃមណ្ឌលជួញដូរទំនិញ ក្រុងញូយ៉កបានឲ្យដឹងថា នាថ្ងៃទី១៧ សីហា តំលៃ ប្រេងឆៅ WTI (West Intermediate Texas) របស់អាមេរិក បានថយ០,៦៣ដុល្លាអាមេរិកចុះនៅត្រឹម ៤១,៨៧ ដុល្លាអាមេរិកក្នុងមួយធុង។
តំលៃប្រេងពិភពលោកបន្តធ្លាក់ចុះ
(VOVworld) - សេចក្ដីជូនដំណឹងរបស់ជប៉ុនដែលជាខឿនសេដ្ឋកិច្ចធំទី៣លើពិភព លោកស្ដីពីកំណើនអវិជ្ជមានក្នុងត្រីមាសទី២ឆ្នាំ២០១៥ រួមជាមួយល្បឿនកំណើន ដ៏យឺតយ៉ាវគួរឲ្យកត់សំគាល់របស់ចិនដែលជាខឿនសេដ្ឋកិច្ចធំទី២លើពិភពលោក គឺជាមូលហេតុស្នូលបណ្ដាលឲ្យតំលៃប្រេងនៅទីផ្សារអាមេរិកនិង ពិភពលោកនាថ្ងៃ ទី១៧ សីហា បន្តធ្លាក់ថ្លៃ។តាមតួរលេខនៃមណ្ឌលជួញដូរទំនិញក្រុងញូយ៉កបាន ឲ្យដឹងថា នាថ្ងៃទី១៧ សីហា តំលៃប្រេងឆៅ WTI (West Intermediate Texas) របស់ អាមេរិកបានថយ០,៦៣ដុល្លាអាមេរិក ចុះនៅត្រឹម ៤១,៨៧ដុល្លាអាមេរិកក្នុងមួយ ធុង។នេះជាតំលៃទាបបំផុតនៃប្រេងឆៅ WTI គិតតាំងពីខែមិនាឆ្នាំ២០០៩មក។រីឯ នៅទីផ្សារក្រុង London របស់អង់គ្លេសវិញ តំលៃប្រេង ឆៅ Bent ក៏ថយចុះនៅត្រឹម ៤៨,៧៤ដុល្លាអាមេរិកក្នុងមួយធុងផងដែរ។សប្ដាហ៍មុនត្រូវបាន កត់សំគាល់ជា សប្ដាហ៍ធ្លាក់ថ្លៃដ៏ធ្ងន់ធ្ងររបស់មុខទំនិញប្រេងឆៅនិងក៏ជាសប្ដាហ៍ ទី៧ជាបន្ត បន្ទាប់ដែលតំលៃប្រេងឆៅ WTI របស់អាមេរិកត្រូវថយចុះ៕