តំណាងរដ្ឋសភាវៀតណាមផ្តល់មតិអំពីព្រៀងច្បាប់រដ្ឋធម្មនុញ
25/09/2013 08:44
(VOVworld)-នាថ្ងៃទី២៥កញ្ញា បណ្តាអ្នកជំនាញការរបស់រដ្ឋសភាចាប់ផ្តើម សម័យប្រជុំក្នុងរយៈពេល២ថ្ងៃនៅទីក្រុងហាណូយ

តំណាងរដ្ឋសភាផ្តល់មតិអំពីព្រៀងច្បាប់រដ្ឋធម្មនុញ (រូបថតៈ vov.vn) (VOVworld)-នាថ្ងៃទី២៥កញ្ញា បណ្តាអ្នកជំនាញការរបស់រដ្ឋសភាចាប់ផ្តើមសម័យ ប្រជុំក្នុងរយៈពេល២ថ្ងៃនៅទីក្រុងហាណូយ សំដៅផ្តល់មតិចូលក្នុងខ្លឹមសារសំខាន់ចំ នួន២ គឺសេចក្តីព្រៀងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ១៩៩២ និងពង្រៀងច្បាប់ ដីធ្លីធ្វើវិសោធនកម្ម មុនពេលដាក់ជូនទៅកិច្ចប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៣ ដែលគ្រោងនឹងប្រារព្វឡើងនាថ្ងៃទី ២១តុលាខាងមុខ។ ក្នុងពិធីបើកសម័យប្រជុំ ប្រ ធានរដ្ឋសភា លោក Nguyen Sinh Hung បានសម្តែងក្តីសង្ឃឹមថា តំណាងនានានឹង ផ្តល់មតិដើម្បីសេចក្តីទាំងពីរពោលខាងលើទទួលបានគុណភាពល្អបំផុត។ ក្នុងថ្ងៃទី២៥កញ្ញា បណ្តាតំណាងបានប្រមូលផ្តុំមតិចូលក្នុងពង្រៀងធ្វើ វិសោធន កម្មរដ្ឋធម្មនុញ ១៩៩២ ដោយមានខ្លឹមសារខំខាន់ៗដូចជា តួនាទីដឹកនាំរបស់បក្ស តួនា ទីរបស់រណសិរ្ស សហជីព សិទ្ធិរបស់រដ្ឋសភាចំពោះការយកសន្លឹកឆ្នោតទំនុកទុកចិត្ត និងបោះឆ្នោតទំនុកទុកចិត្តជាដើម។ នាថ្ងៃទី២៦កញ្ញា បណ្តាតំណាងនឹងបន្តពិភាក្សា អំពីសេចក្តីព្រៀងច្បាប់ដីធ្លីធ្វើវិសោធនកម្មតទៅទៀត៕
Related





