ដំណើរ “តាមស្នាមជើងលោកប្រធានហូជីមិញ” ពូនជ្រុំចំណងសាមគ្គីភាពវៀតណាម-ឡាវ-ថៃ
21/05/2015 10:24
(VOVworld) - ចូលរួមសកម្មភាពនៅទីនេះ បណ្ដា តំណាង បានឃើញរាល់មនោសញ្ចេតនា ការគោរព រាប់អានរបស់ប្រជាជន តំបន់និងជនរួមជាតិវៀតណាម នៅឯបរទេសលៃទុកសំរាប់លោកប្រធានហូជីមិញ និយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួម។

(VOVworld) – “តាមស្នាមជើងលោកប្រធានហូជីមិញ” ជាប្រធានបទអំណរទិវា កំណើតលើកទី១២៤របស់លោកប្រធានហូជីមិញដោយសម្ព័ន្ធបណ្ដាអង្គការមិត្ត ភាពវៀតណាម សមាគមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាពវៀតណាម-ថៃ សមាគមមិត្តភាពឡាវ-វៀតណាមនិងសមាគមមិត្តភាពថៃ-វៀតណាមសហការ រៀបចំឡើង។នេះគឺជាលើកដំបូងដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីកន្លែង ដែលលោកប្រធានហូជីមិញធ្លាប់រស់នៅនិងធ្វើសកម្មភាពបដិវត្តន៍នៅឡាវនិងថៃ។ចូលរួមសកម្មភាពនៅទីនេះ បណ្ដាតំណាង បានឃើញរាល់មនោសញ្ចេតនា ការ គោរពរាប់អានរបស់ប្រជាជន តំបន់និងជនរួមជាតិវៀតណាមនៅឯបរទេសលៃទុក សំរាប់លោកប្រធានហូជីមិញនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយ រួម។លោកស្រី Nguyen Thi Hoang Van អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត ណាមបានសំណេះសំណាលថា៖ មណ្ឌលរក្សាទុកវត្ថុរបស់លោកប្រធានហូជិមិញនៅខេត្ត Sakhon Phanom របស់ថៃ(រូបថត៖VOV) “ខ្ញុំគិតថា ការធ្វើដំណើរតាមកម្មវិធីនេះមានតំលៃអប់រំដ៏ជ្រាលជ្រៅណាស់និង ចាំបាច់ត្រូវបាន បើកទូលាយដើម្បីបង្កើនថែមទៀតការយល់ដឹងរបស់ប្រជាជន មិនត្រឹមតែ ជីវភាពធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំង អំពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនវៀតណាមជាមួយ ប្រជាជនឡាវនិងថៃទៀតផង”៕
Related
More




