VOV WorldVOV World
ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាកម្លាំងចលករថ្មីជម្រុញទំនាក់ទំនងរវាងប្រទេសទ
16/09/2016 07:55
(VOVworld)- ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជា កម្លាំងចលករថ្មីសម្រាប់ជម្រុញទំនាក់ទំនងសហប្រតិបត្តិការ
ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាកម្លាំងចលករថ្មីជម្រុញទំនាក់ទំនងរវាងប្រទេសទ
(VOVworld)- ដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជា  កម្លាំងចលករថ្មីសម្រាប់ជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នោះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរ ទេសវៀត ណាម លោក Le Hoai Trung នៅពេលផ្តល់សម្ភាសន៍ជាមួយអ្នកយក ព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចចិនរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥កញ្ញា។ លោក  Le Hoai Trung បាន សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសសម្រាប់ ថ្នាក់ដឹកនាំនៃប្រទេសទាំង ពីរផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវវិធានការសំដៅបង្កើន ទំនុកទុកចិត្តនយោបាយ ជម្រុញ កិច្ចសហប្រតិបត្តិការជាក់ស្តែង គ្រប់គ្រងឲ្យ បានល្អរាល់ការខ្វែងគំនិតលើសមុទ្រ កុំឲ្យប៉ះពាល់​ទៅលើបរិយាកាសសន្តិភាព  ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍន៍សម្រាប់ទំនាក់ទំនងទ្វេភាគី អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung (រូបថតៈ TTXVN)      ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញ ជួបសម្តែងការគួរសម ជួបចរចារនិងជួបពិភាគ្សាការងារជាមួយថ្នាក់ដឹក នាំមួយចំនួន របស់ចិន។ នៅក្នុងជំនួបទាំងអស់នេះទទួលបានលទ្ធផលសំខាន់ៗ ជាច្រើន ដែល បង្ហាញពីការជឿទុកចិត្តនយោបាយនិងជម្រុញរាល់វិស័យសហប្រ តិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធិភាព រូមទាំងគ្រប់គ្រងបានល្អរាល់ការ ខ្វែងគំនិត ស្ថិរភាពស្ថានភាពលើ សមុទ្រ។         ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា  តំបន់រដ្ឋបាលពិសេសចិននិងជួបសន្ទានជាមួយថ្នាក់ដឹកនាំមួយចំនួននៅទីនេះ។ នៅ ក្នុងបណ្តាសកម្មភាពនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសន្យា ថា នឹងបង្កលក្ខណៈងាយស្រួលព្រមទាំងធានាផលប្រយោជន៍សម្រាប់វិនិយោគិន ចិនដែល កំពុងធ្វើការវិនិយោគនៅវៀតណាមផងដែរ៕