ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនឹងបើកចេញទំនាក់ទំនងថ្មី
05/07/2015 09:04
(VOV)_ក្នុងដំណើរទៅបំពេញទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នៅអាមេរិក ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ កក្កដា លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានចុះផ្សាយបទសរសេរ នៅលើកាសែត Washington Post របស់អាមេរិក នាថ្ងៃទី៣ កក្កដា។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (VOV)_ក្នុងដំណើរទៅបំពេញទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាម លោក Nguyen Phu Trong នៅអាមេរិក ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ កក្កដា លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានចុះផ្សាយបទ សរសេរ នៅលើកាសែត Washington Post របស់អាមេរិក នាថ្ងៃទី៣ កក្កដា។ ក្នុងបទ សរសេររបស់ខ្លួន លោក Hoang Binh Quan បានលើកច្បាស់ថា៖ដំណើរទស្សនកិច្ច លើកនេះនឹងគូសសញ្ញាសំខាន់ថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ២០ឆ្នាំ កន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើ គ្រប់វិស័យ។ ក្នុងវិស័យសេដ្ឋកិច្ច ពីពេលគ្មានទំនាក់ទំនងផ្លាស់ប្តូរអ្វី នាឆ្នាំ ១៩៩០ នេះពាណិជ្ចកម្មបានមានកំណើនគួរអោយចាប់អាំរម្មណ៍ ពី៤៥១លានដុល្លារអាមេ រិក នាឆ្នាំ ១៩៩៥ ឡើងដល់ ៣៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៤។ ទន្ទឹមនឹង នោះ កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរបាននិងកំពុងកែលំអរជា ច្រើន។ ក្នុងបទសរសេរនេះ លោក Hoang Binh Quan ក៏បានអះអាងថា៖ ដំណើរ ទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នឹងជារបត់ដ៏សំខាន់ បើកចេញឱកាសសហប្រតិបត្តិ ការជាច្រើនដែរ៕
Related





