ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវ
28/09/2016 10:31
(VOVworld)-នាប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានធំៗរបស់ឡាវបានចុះផ្សាយជាច្រើននូវ ព័ត៌មាននិងរូបថតស្តីពីសកម្មភាពក្នុងដំណើរទស្សនកិច្ច

ដំណើរទស្សនកិច្ចឡាវរបស់ប្រធានរដ្ឋសភាវៀតណាមបានរួមចំណែករឹតបន្តឹងទំនាក់ ទំនងវៀតណាម-ឡាវ (VOVworld)-នាប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានធំៗរបស់ឡាវបានចុះផ្សាយជាច្រើននូវ ព័ត៌មាននិងរូបថតស្តីពីសកម្មភាពក្នុងដំណើរទស្សនកិច្ចមិត្តភាពនៅឡាវក្នុងរយៈពេល ២ថ្ងៃគឺថ្ងៃទី២៦និងទី២៧របស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដោយបានអះអាងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើននិងរឹតបន្តឹង ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងសាមគ្គីភាព ពិសេសឡាវ-វៀតណាម។កាសែត KPL News និង LaoPhatthanna សុទ្ធតែបាន លើក ច្បាស់ថា ក្នុងជំនួបនៅទីក្រុងវៀងច័ន្ទនោះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឯក ភាពចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងឡាវនាប៉ុន្មានឆ្នាំកន្លងទៅមានការ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ រីឯកាសែត Pathet Lao បានចុះផ្សាយនូវអត្ថ បទដោយបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ព្រមទាំង អះអាងថា ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើនសំណងសាមគ្គីភាព ពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនិង ប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម៕
Related





