ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជារបត់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក
07/07/2015 07:52
(VOVworld) - ដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជារបត់ចំពោះទំនាក់ទំនងទ្វេភាគីក្នុងកាលៈទេ សៈវៀត ណាមនិងអាមេរិករំលឹកខួបអនុស្សាវរីយ៍ លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត។

លោក Nguyen Phu Trong ជាអគ្គលេខាបក្សដំបូងរបស់វៀតណាមអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅអាមេរិក (VOVworld) - លោក Gregory Poling អ្នកជំនាញការជួរមុខនៃកម្មវិធីស្រាវជ្រាវអាស៊ី អាគ្នេយ៍និងការផ្ដើមគំនិតបណ្ដាដៃគូអាស៊ី-ប៉ាស៊ីហ្វិក ក្រោមឱវាទមជ្ឈមណ្ឌលស្រាវ ជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានអះអាងថា ដំណើរទស្សនកិច្ចនៅអាមេរិក របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជារបត់ចំពោះ ទំនាក់ទំនងទ្វេភាគីក្នុងកាលៈទេសៈវៀតណាមនិងអាមេរិករំលឹកខួបអនុស្សាវរីយ៍ លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត។ វាយតំលៃអំពីទំនាក់ទំនងវៀតណាម-អាមេរិកក្នុងអំឡុង២០ឆ្នាំកន្លងទៅ អ្នកជំនាញ ការ Poling បានថ្លែងថា ទ្រង់ទ្រាយនិងល្បឿនអភិវឌ្ឍន៍ដ៏គួរឲ្យចាប់អា រម្មណ៍យ៉ាង ខ្លាំង ពីការដែលវៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ច សហប្រតិបតិ្តការយ៉ាងខ្លាំងក្លាអំពីពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង២រហូត ទៅដល់ការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនិងការដែលអាមេរិកលុបចោល ១ផ្នែកនៃបទហ៊ុំព័ទ្ធលក់អាវុធសំរាប់វៀតណាម។ស្ដីពីកិច្ចព្រម ព្រៀងដៃគូអន្តរប៉ា ស៊ីហ្វិក (TPP) លោក Poling បានសំដែងសុទិដ្ឋិនិយមថា បណ្ដាប្រទេសចូលរួម ការចរចារដែលក្នុងនោះមានអាមេរិកនិងវៀតណាម នឹងសំរេចឯកសារនេះយ៉ាង ឆាប់រហ័ស ហើយការសំរេចការចរចារអំពី TPPនោះ អាចជាការបោះជំហាន អភិវឌ្ឍន៍ដ៏សំខាន់បំផុតនៃទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកក្នុងឆ្នាំនេះ៕
Related
More




