VOV WorldVOV World
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង
26/04/2017 11:37
(VOVworld)-លើទំព័រទី១នៃកាសែតធំរបស់ឡាវក្នុងច្បាប់ចេញថ្ងៃទី២៦មេសាបាន ចុះផ្សាយបទវិចារណកថាជាច្រើនស្ងើចសរសើអំពីទំនាក់ទំនងឡាវ-វៀតណាម ក្នុង ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការសាធារណរដ្ឋ
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង (VOVworld)-លើទំព័រទី១នៃកាសែតធំរបស់ឡាវក្នុងច្បាប់ចេញថ្ងៃទី២៦មេសាបាន  ចុះផ្សាយបទវិចារណកថាជាច្រើនស្ងើចសរសើអំពីទំនាក់ទំនងឡាវ-វៀតណាម ក្នុង ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ   របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc។ បទវិចារណកថា ចុះផ្សាយលើ កាសែត Pasaxon (ប្រជាជន) បានអះអាងថា ដំណើរទស្សនកិច្ចនៅឡាវរបស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងជួយបង្កើននិងធ្វើឲ្យកាន់តែស៊ីជម្រៅ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ​ ការលើគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម។ រីឯកាសែត Pathetlao ក៏បានចុះ ផ្សាយអត្ថបទអះអាងថា ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងពិសេស ឡាវ- វៀតណាម។         ក្នុងឱកាសនេះដែរ វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ជាតិឡាវក៏បានចុះផ្សាយ ព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់នាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc លោកជំទាវផងដែរ៕