ដំណើរការជាផ្លូវការមូលដ្ឋានទិន្នន័យជាតិសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម។
02/07/2013 11:15
VOV-នាថ្ងៃទី២កក្កដា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានរៀបចំបើកសម្ភោធន៍ដំណើរការជាផ្លូវការមូលដ្ឋានទិន្នន័យជាតិសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម។

ដំណើរការជាផ្លូវការមូលដ្ឋានទិន្នន័យជាតិសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម។ (baomoi.com) VOV-នាថ្ងៃទី២កក្កដា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានរៀបចំ បើកសម្ភោធន៍ដំណើរការជាផ្លូវការមូលដ្ឋានទិន្នន័យជាតិសេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្ម។ មូលដ្ឋានទិន្នន័យជាតិសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម មានអាស័យដ្ឋាន eitdata.moit.gov.vn។ ព័ត៌មានពីឃ្លាំងមូលដ្ឋានទិន្នន័យជាតិត្រូវ បានបច្ចុប្បន្នកម្មពីប្រភពផ្សេងៗនឹងជួយឧបត្ថម្ភអង្គភាពអាជីវកម្មវាយតំលៃ ព្យាករណ៍មុខទំនិញទីផ្សារដើម្បីបង្កើតផែនការផលិតកម្មអាជីវកម្ម។ ថ្លែងមតិនៅ ពិធី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោកស្រី Ho Thi Kim Thoa បានសង្កត់ធ្ងន់ថា៖ “យើងអាចបានឃើញទំព័រព័ត៌មាននេះគឺបើកទូលាយ អាចទាក់ទងព័ត៌មាន និងក៏អាចបញ្ចូលព័ត៌មានបន្ថែមបាន។ នេះជាដំណាក់កាលទី១របស់គំរោងការ ប៉ុន្តែក៏បានកត់សម្គាល់ជំហានជោគជ័យរបស់គំរោងការ។ យើងខ្ញុំក៏ចង់ឲ្យបណ្ដា ក្រសួងផ្នែកសម្ព័ន្ធសមាគមផ្នែកទំនិញ អង្គភាពអាជីវកម្មបន្តចូលរួមបន្ថែមដើម្បីសុក្រិដ្ឋថែមទៀតមូលដ្ឋានទិន្នន័យ៕”
Related






