VOV WorldVOV World
ដំណើរនាំសន្លឹកឆ្នោតទៅដល់អ្នកបោះឆ្នោតនៅកោះTruong Sa
14/05/2016 09:04
(VOVworld)- បណ្តាមណ្ឌលបោះឆ្នោតនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa នឹងដំណើរការ បោះឆ្នោតមុនកាលកំណត់មួយសប្តាហ៍។
ដំណើរនាំសន្លឹកឆ្នោតទៅដល់អ្នកបោះឆ្នោតនៅកោះTruong Sa
(VOVworld)- បណ្តាមណ្ឌលបោះឆ្នោតនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa នឹងដំណើរការ បោះឆ្នោតមុនកាលកំណត់មួយសប្តាហ៍។ ដើម្បីត្រៀម រៀបចំប្រ កបដោយជោគជ័យទិវាបោះឆ្នោតនេះ នាវាពីរគ្រឿងរបស់បញ្ជាការដ្ឋាន តំបន់ ទី៤កងទ័ពជើងទឹកនឹងបែងចែកជាពី សំដៅធ្វើដំណើររយៈពេលច្រើនថ្ងៃលើសមុទ្រ ទៅកាន់មណ្ឌលបោះឆ្នោតនៅកោះចំនួន២១។​នៅទីនេះក្រុមការងារត្រួតពិនិត្យ ការងារត្រៀមរៀបចំនិងណែនាំការងារបោះឆ្នោតសម្រាប់អង្គភាពនីមួយៗ។ នា បច្ចុប្បន្ន មណ្ឌលបោះឆ្នោតទាំង២១លើកោះ Truong Sa  បានត្រៀមជាស្រេច សម្រាប់ការបោះឆ្នោតដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ឧសភា។​លទ្ធផលបោះឆ្នោត នៅស្រុកកោះ Truong Sa នឹងរួមចំណែកចូលក្នុងជោគជ័យរួមនៃការបោះឆ្នោត សមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១លើទូទាំងប្រទេស៕