ដំណើរដឹកជញ្ចូនអំណោយឆ្នាំថ្មីជាប្រពៃណីវៀតណាមទៅកាន់ស្រុកកោះ Truong Sa
05/01/2015 10:16
(VOVworld)-នាថ្ងៃទី៥មករានៅកំពង់ផែ Cam Ranh បញ្ជាការដ្ឋានតំបន់ទី៤នៃ កងទ័ពជើងទឹកបានរៀប ចំពិធីចេញដំណើរនាវាចំនួន៤គ្រឿង

(VOVworld)-នាថ្ងៃទី៥មករានៅកំពង់ផែ Cam Ranh បញ្ជាការដ្ឋានតំបន់ទី៤នៃ កង ទ័ពជើងទឹកបានរៀបចំពិធីចេញដំណើរនាវាចំនួន៤គ្រឿង ដឹកអំណោយ បុណ្យ ចូលឆ្នាំថ្មី ២០១៥ ផ្ញើរជូនឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងរស់នៅ និងបំពេញការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ ជើងនាវា ទាំងអស់ នេះផ្ទុកទំនិញជាង៣០តោនជាអំណោយរបស់ក្រសួងការពារប្រទេស ស្ថាប័ន តំបន់លើទូទាំងប្រទេសជូនឲ្យកងទ័ពនិងប្រជាជននៅស្រុះកោះ Truong Sa ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាមខាងមុខ។ លោក Nguyen Viet Thuan ប្រធានគណៈកម្មាធិការស្រុក Truong Sa បានឲ្យដឹងថា៖ “នាប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជនលើទូទាំងប្រទេសនិងជនវៀតណាមនៅឯបរ ទេស បណ្តាអង្គការ មហាជន អ្នកមុខអ្នកការបានលៃទុកការយកចិត្តទុកដាក់ ដល់ កងទ័ពប្រជាជននៅកោះ Truong Sa។ ដោយហេតុនេះ ជីវភាពរស់នៅរបស់ កម្មាភិ បាល យុទ្ធជនត្រូវបានលើកកំពស់”៕
Related





