VOV WorldVOV World
តំបន់ទូទាំងប្រទេសសកម្មត្រៀមរៀបចំកិច្ចការបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
24/03/2016 10:12
(VOVworld)-នាថ្ងៃទី២៣មិនា ក្រុមការងារនៃក្រុមប្រឹក្សាជាតិរៀបចំការបោះ​ឆ្នោតដឹកនាំដោយអនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម
(VOVworld)-នាថ្ងៃទី២៣មិនា ក្រុមការងារនៃក្រុមប្រឹក្សាជាតិរៀបចំការបោះ​ឆ្នោត ដឹកនាំដោយអនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុ ភូមិវៀតណាម លោក Vu Trong Kim បានអញ្ជើញជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Hung Yen ស្តីពីកិច្ចការបោះឆ្នោតសមាជិកសភានីតិកាលទី១៤ និងសមាជិកក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១។​តាមការ​វាយតម្លៃរបស់ក្រុម ការងារគឺ​ កិច្ចការបោះឆ្នោតនៅខេត្ត Hung Yen បានអនុវត្ត ត្រឹមត្រូវតាមច្បាប់ ធានា បានទាន់ពេលវេលា ហើយការឧទ្ទេសនាមបេក្ខជន សមាជិកសភា សមាជិកក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក៏បានអនុវត្តតាមបែប បទ សមាសភាពនិងបរិមាណ។ ទិដ្ឋភាពក្នុងជំនួបធ្វើការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនៅខេត្ត Hung Yen         ក៏ក្នុងថ្ងៃទី២៣មិនា គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Phu Tho បាន រៀបចំ “សន្និសីទបញ្ជាណែនាំការទទួលយកមតិយោបល់និងទំនុកទុកចិត្តនៅ លំនៅដ្ឋានសម្រាប់បេក្ខជនសមាជិក សមាជិការសភានីតិកាលទី១៤និងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១”។ យោងតាមសំណូមពរ ដែលបានដាក់ចេញនោះ បេក្ខជនសមាជិក សមាជិការសភានិងក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់នឹងបញ្ចប់ការយកមតិយោបល់រួមទាំងទំនុកទុកចិត្តរបស់អ្នក បោះឆ្នោតនៅទីលំនៅដ្ឋាន កន្លែងធ្វើការ ដោយមិនហួសពីថ្ងៃទី១២មេសា។         ក្នុងថ្ងៃដដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត Tay Ninh បានបើកកិច្ចប្រជុំលើកទី៥ សំដៅវាយតម្លៃនូវល្បឿនត្រៀមរៀបចំឲ្យកិច្ចការបោះ ឆ្នោតនាពេលខាងមុខ។​មុននោះ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣មិនា ក្រុមការងារ របស់គណៈកម្មាធិការបញ្ជាណែនាំភាគពាយព្យបានទៅពិនិត្យកិច្ចការត្រៀមរៀប ចំបោះឆ្នោតសាមជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១នៅខេត្ត Ha Giang។ នាបច្ចុប្បន្ន ស្ថាប័នគ្រប់ជាន់ថ្នាក់ នៅខេត្ត Ha Giang បានបញ្ចប់កិច្ចការចុងក្រោយនិងត្រៀមជាស្រេចសម្រាប់ការ បោះឆ្នោតនាពេលខាងមុខ៕