VOV WorldVOV World
ដោះស្រាយការលំបាកសំរាប់របរនេសាទត្រីធូណាមហាសាគរ។
29/07/2013 09:05
VOV-ខេត្ត Phu Yen នាបច្ចុប្បន្នមាននាវានេសាទត្រីធូណាមហាសាគរចំនួន​៧​រយគ្រឿងជាមួយទិន្នផលនេសាទពី៥២០០តោនដល់៦ពាន់តោនជារៀងរាល់​ឆ្នាំ។
ដោះស្រាយការលំបាកសំរាប់របរនេសាទត្រីធូណាមហាសាគរ។
ដោះស្រាយការលំបាកសំរាប់របរនេសាទត្រីធូណាមហាសាគរ។ (vov.vn)         VOV-ខេត្ត Phu Yen នាបច្ចុប្បន្នមាននាវានេសាទត្រីធូណាមហាសាគរចំនួន​ ៧​រយគ្រឿងជាមួយទិន្នផលនេសាទពី៥២០០តោនដល់៦ពាន់តោនជារៀងរាល់​ ឆ្នាំ។ ប៉ុន្តែរបរនេសាទត្រីធូណាមហាសាគរនៅខេត្ត Phu Yen កំពុងជួបការលំបាក​ជាច្រើនដោយសារតំលៃទាប ចំណាយកើនឡើងខ្ពស់។ ចំពោះស្ថានភាពនេះ​ ខេត្ត Phu Yen បានម្ចាស់ការសហការជាមួយផ្នែកមានសមត្ថកិច្ចមជ្ឈឹមនិងបណ្ដា ខេត្ត Binh Dinh, Khanh Hoa អនុវត្តរូបសណ្ឋានមួយចំនួនជួយឧបត្ថម្ភរបរនេសាទ ​ត្រី​ធូណាមហាសាគរអភិវឌ្ឍន៍ចីរភាព។ នាបច្ចុប្បន្ន​ខេត្តចំនួន៣ Phu Yen, Binh Dinh, Khanh Hoa ក៏កំពុងសហការជាមួយមូលនិធិអន្តរជាតិការពារធម្មជាតិ​ពន្លឿនគំរោងការជាច្រើនដើម្បីជួយឧបត្ថម្ភអ្នកនេសាទនៃខេត្តទាំង៣ពោលខាង លើ ពិសេសគឺអ្នកនេសាទអាជីវកម្មត្រីធូណាមហាសាគរដើម្បីកែលំអររបរ នេសាទ​ត្រី ធានាធ្វើយ៉ាងម៉េចឲ្យមានគុណភាពខ្ពស់ ប្រសិទ្ធភាពនិងចីរភាព៕