VOV WorldVOV World
ដោយមានទិសដៅត្រឹមត្រូវ វៀតណាមអាចកំណត់រូបរាងកំណើនសម្រាប់រយៈពេល ៥ ដល់ ១០ ឆ្នាំខាងមុខ
31/12/2025 11:38
(VOVWORLD) - យោងតាមគេហទំព័រ siliconcanals.com (ហូឡង់) វៀតណាមបានអនុវត្តន៍ កំណែទម្រង់ដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ការផ្លាស់ប្តូរទាំងនេះដើរ តួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមសម្រាប់រយៈពេល ៥-១០ ឆ្នាំខាងមុខ។
ដោយមានទិសដៅត្រឹមត្រូវ វៀតណាមអាចកំណត់រូបរាងកំណើនសម្រាប់រយៈពេល ៥ ដល់ ១០ ឆ្នាំខាងមុខ
អត្ថបទនេះវាយតម្លៃថា កំណែទម្រង់ដែលរដ្ឋាភិបាលវៀតណាមក្នុងរយៈពេល ១២ ខែកន្លងមក គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ទូលំទូលាយ ដែលបើកឱកាសសម្រាប់កំណើនពិតប្រាកដ។ អត្ថបទបានលើកឡើងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ ទីមួយ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចឯកជន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនដើរតួនាទីសំខាន់ជាងមុន នៅក្នុង សេដ្ឋកិច្ចវៀតណាម។ ទីពីរគឺការបញ្ចូលសេដ្ឋកិច្ចក្រៅផ្លូវការទៅក្នុងប្រព័ន្ធផ្លូវការ។ អាជីវកម្មលក្ខណៈគ្រួសារត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រហែល ២០-៣០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។ ទីបី បទប្បញ្ញត្តិដ៏តឹងរ៉ឹង ត្រូវបាន អនុវត្តន៍ដើម្បីធានាថាវៀតណាមមានទីផ្សារយុត្តិធម៌ និងប្រកួតប្រជែង ក្នុងរយៈពេល វែង។ លើសពីនេះ វៀតណាមបានអនុវត្តន៍កំណែទម្រង់ជាច្រើនទៀត ដូចជាការរួមបញ្ចូលខេត្តក្រុង ការដាក់ពង្រាយអត្តសញ្ញាណប័ណ្ណពលរដ្ឋអេឡិចត្រូនិក និងការធ្វើឌីជីថលូបនីយកម្មយ៉ាងទូលំទូលាយនៃដំណើរការនានារបស់រដ្ឋាភិបាល៕
TAG
VOV/VOVworld/សេដ្ឋកិច្ច/វៀតណាម/កំណើន