Tra Vinh ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធផលិតកម្មនៅបណ្ដាឃុំកសាងជនបទថ្មី
25/06/2013 11:33
(VOV)_នាថ្ងៃទី ២៥ មិថុនា នៅក្នុងជំនួបធ្វើការនៅខេត្ត Tra Vinh ( ភាគខាងត្បូងវៀតណាម) ស្ដីពីសភាពការណ៍កសាងជនបទថ្មី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការដែលខេត្ត Tra Vinh បានប្រើប្រាស់ល្អនូវប្រភពទុន ដើម្បីកសាងជនបទថ្មី។
(VOV)_នាថ្ងៃទី ២៥ មិថុនា នៅក្នុងជំនួបធ្វើការនៅខេត្ត Tra Vinh ( ភាគខាងត្បូង វៀតណាម) ស្ដីពីសភាពការណ៍កសាងជនបទថ្មី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការដែលខេត្ត Tra Vinh បានប្រើប្រាស់ ល្អនូវប្រភពទុន ដើម្បីកសាងជនបទថ្មី។ តាមឧបនាយករដ្ឋមន្ត្រីថា÷ នេះគឺជារបៀប ធ្វើការត្រូវ បានពង្រីកក្នុងទូទាំងប្រទេស។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ក៏ បាន ក្រើនរំលឹកថ្នាក់ដឹកនាំខេត្ត Tra Vinh ត្រូវបង្កើនថែមទៀត ការងារបញ្ជាណែនាំ បណ្ដាឃុំ ជំរុញខ្លាំង ការផ្ទេរប្តូររចនាសម្ព័ន្ធផលិតកម្មអោយ សមស្របទៅនឹងលក្ខ ណះរបស់តំបន់។ ខេត្តក៏ត្រូវវិនិយោគអោយសមស្រប ចំពោះការងារផ្ទេរប្តូរវិទ្យា សាស្ត្រ បច្ចេកវិទ្យា …ជាដើម៕ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh (http://baoninhthuan.com.vn/)
Related






