VOV WorldVOV World
ត្រៀមខ្លួនសម្រាប់ទិវាបុណ្យរបស់ប្រទេសជាតិទាំងមូល
22/02/2026 07:26
(VOVWORLD) - នៅថ្ងៃអាទិត្យ ទី ១៥ ខែមីនា ឆ្នាំ ២០២៦ អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា នីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជា ជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១។
ត្រៀមខ្លួនសម្រាប់ទិវាបុណ្យរបស់ប្រទេសជាតិទាំងមូល
កាលវិភាគបោះឆ្នោតសម្រាប់កងកម្លាំងប្រដាប់អាវុធ និងកម្មករសមុទ្រនៅទីក្រុងហូជីមិញ (រូបថត៖ VOV) ដូច្នេះ នៅសល់តែ ២០ ថ្ងៃទៀតប៉ុណ្ណោះ អ្នកបោះឆ្នោតទូទាំងប្រទេសនឹងអនុវត្តសិទ្ធិ និងកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ ជាពិធីបុណ្យដ៏ធំសម្រាប់ប្រជាជាតិទាំងមូល ដែលបង្ហាញពីសិទ្ធិជាម្ចាស់របស់ប្រជាជន  ឆន្ទៈ និងសេចក្តីប្រាថ្នាក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងសម្រាប់ប្រជាជន។ បច្ចុប្បន្ននេះ ការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជីកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នៅតាមខេត្ត និងក្រុងទូទាំងប្រទេសកំពុងត្រូវបានអនុវត្តស្របគ្នា ស្របតាមបទប្បញ្ញត្តិ ដោយធានាបាននូវវឌ្ឍនភាព និងគុណភាព៕
TAG
VOV/VOVworld/ត្រៀមខ្លួន/ទិវាបុណ្យរ/ប្រទេសជាតិទាំងមូល