VOV WorldVOV World
ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣៖កត់សម្គាល់បញ្ហាជាច្រើនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់
06/05/2015 08:39
Vovworld-ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៩រដ្ឋ សភា​នីតិកាល​ទី១៣ គណៈប្រតិភូសមាជិកសភានៅខេត្ត ក្រុង
ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣៖កត់សម្គាល់បញ្ហាជាច្រើនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់
គណៈប្រតិភូសមាជិកសភាខេត្ត Tuyen Quang បានជួបប្រាស្រ័យអ្នកបោះឆ្នោត (tuyenquang.gov.vn)         Vovworld-ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៩រដ្ឋសភា​នីតិកាល​ទី១៣ គណៈប្រតិភូសមាជិកសភានៅខេត្តក្រុងជាច្រើនបានរៀបចំជួបប្រាស្រ័យ​អ្នកបោះ ​ឆ្នោត កត់សម្គាល់មតិនិងសំណើរស្ដីពីសេដ្ឋកិច្ចសង្គមដែលអ្នកបោះ​ឆ្នោតយកចិត្ត ​ទុក​ដាក់។ គណៈប្រតិភូសមាជិកសភាខេត្ត Tuyen Quang បាន​ជួបប្រាស្រ័យអ្នកបោះ ​ឆ្នោត​នៅកន្លែងចំនួន៩ រាយការណ៍ពង្រាងខ្លឹមសារនៃ​សម័យប្រជុំ។ នៅបណ្ដាកន្លែង ​ជួបប្រាស្រ័យអ្នកបោះឆ្នោត អ្នកបោះឆ្នោត Tuyen Quang បានលើកឡើងមតិ​សំណើរ​ ជាច្រើនដូចជាបង្កើនកំរិតទុន​វិនិយោគ​សំរាប់កម្មវិធី១៣៥ដើម្បីយន្តការ​សហការ ​គ្រប់គ្រងការពារព្រៃដំបន់​ជាប់គ្នារវាងបណ្ដាខេត្ត លើកកំពស់គុណភាពអប់រំ​បណ្ដុះ បណ្ដាលផ្សាភ្ជាប់នឹង​បង្កើតការងារធ្វើសំរាប់ពលករ។         គណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Quang Nam បានរៀបចំជួបប្រាស្រ័យ​អ្នក ​បោះឆ្នោតដោយប្រធានបទស្ដីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច​កសិកម្ម។ គណៈ​​ប្រតិភូសមាជិកសភាខេត្ត Phu Yen, Binh Duong ក៏ជួប​ប្រាស្រ័យ​អ្នក​បោះឆ្នោត ​នៅស្រុកទីរួមស្រុកទីក្រុងនៅដំបន់ផងដែរ៕