តុលាកាព្រហ្មទ័ណ្ឌនអេហ្ស៊ីបប្រកាសទោសប្រហារជីវិតចំពោះសមាជិកនៃអង្គការភាតរៈឥស្លាមចំនួន ៥២៩ នាក់
25/03/2014 07:04
(VOVworld) – មជ្ឈដ្ឋានសារព័ត៌មានអេហ្ស៊ីប នាថ្ងៃទី ២៤ មិនា បានឲ្យដឹងថា៖ តុលាកាព្រហ្មទ័ណ្ឌនៃប្រទេសនេះ បានប្រកាសទោសប្រហារជីវិតចំពោះសមាជិកនៃអង្គការ ភាតរៈឥស្លាម (MB) ចំនួន ៥២៩ នាក់

តុលាកាព្រហ្មទ័ណ្ឌនអេហ្ស៊ីបប្រកាសទោសប្រហារជីវិតចំពោះសមាជិកនៃអង្គការភាតរៈឥស្លាមចំនួន ៥២៩ នាក់ (Image: Vietnam+) (VOVworld) – មជ្ឈដ្ឋានសារព័ត៌មានអេហ្ស៊ីប នាថ្ងៃទី ២៤ មិនា បានឲ្យដឹងថា៖ តុលាកាព្រហ្មទ័ណ្ឌនៃប្រទេសនេះបានប្រកាសទោសប្រហារជីវិតចំពោះ សមាជិកនៃអង្គការ ភាតរៈឥស្លាម (MB) ចំនួន ៥២៩ នាក់ ដែលទាក់ទិន ដល់បណ្ដាការវាយប្រហារតម្រង់ទៅលើ ប៉ុស្តប៉ូលីសនៅខេត្ត Mynia ភាគខាង ត្បូងរដ្ឋធានីកែរ នាខែ សីហា ឆ្នាំ ២០១៣។ បណ្ដា មុខសញ្ញាពោលខាងលើ ត្រូវបានផ្តន្ទាទោសនៅសាវនការធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អេហ្ស៊ីប។ ក្នុង ចំណោមសមាជិក MB ដែលត្រូវបានប្រកាសទោសមានមនុស្សចំនួន ១៥៣ នាក់កំពុងចាប់ឃុំខ្លួននិងមនុស្សនៅសេសសល់ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងអវត្តមាន។ តាម របាយការណ៍របស់គណៈកម្មាធិការស៊ើបអង្កេតយុត្តិធម៌ ចំណុះក្រុមប្រឹក្សាសិទ្ធិមនុស្សជាតិ អេហ្ស៊ីប (NHCR) បានឲ្យដឹងថា៖ មនុស្ស ចំនួន ៦៣២ នាក់ត្រូវស្លាប់ ក្នុងយុទ្ធនាការរំសាយបាតុកម្ម នាខែសីហាឆ្នាំ ២០១៣៕
Related





