តុលាកាអេហ្ស៊ីបមួយចេញសាលក្រមដាក់គុកចំពោះអ្នកគាំទ្រអតីតប្រធានាធិបតី Mohammed Morsi
28/04/2014 07:09
(VOVworld) – នាថ្ងៃទី ២៧ មេសា តុលាកាមួយបាន ចេញសាលក្រមដាក់គុកពី ៣ ដល់ ១៥ ឆ្នាំចំពោះ អ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohammed Morsi ចំនួន ៤២ នាក់។

តុលាកាមួយបានចេញសាលក្រមដាក់គុកចំពោះអ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប Mohammed Morsi (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៧ មេសា តុលាកាមួយបានចេញសាលក្រមដាក់គុកពី ៣ ដល់ ១៥ ឆ្នាំចំពោះអ្នកគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohammed Morsi ចំនួន ៤២ នាក់។ ចៅក្រមនៃតុលាកានេះ លោក Said Youssef Sabry ក៏បាន ចេញសាលក្រមប្រហារជីវិតចំពោះសមាជិកនៃ អង្គការភាតរៈឥស្លាម (MB) ចំនួន ៥២៩ នាក់ នាខែ សីហា ឆ្នាំ ២០១៣សាលក្រមនេះបានជួបការប្រឆាំង ជំទាស់យ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ។ តាមគំរោង ចៅក្រមនេះនឹង ចេញសាលក្រមមួយទៀត ចំពោះសមាជិករបស់អង្គការ MB ចំនួន ៧ រយនាក់ ទៀតដែលត្រូវបានហាមឃាត់ធ្វើ សកម្មភាពនៅអេហ្ស៊ីប ទៀតផង។ គិតតាំង ពីពេល កងទ័ពអេហ្ស៊ីបធ្វើពលប្រហារ អតីតប្រធានាធិបតីនៃប្រទេសនេះ លោក Mohammed Morsi នាខែកក្កដា ឆ្នាំ ២០១៣ យុទ្ធនាការបង្ក្រាបបាតុករ របស់រដ្ឋាភិបាលបានធ្វើឲ្យមនុស្សចំនួន ១៤០០ នាក់ត្រូវ ស្លាប់ ក្នុងនោះ ភាគ ច្រើនគឺអ្នកគាំទ្រលោក Morsi ៕
Related





