តុលាការកំពូល ច្រានចោលពាក្យបណ្តឹងតវ៉ារបស់រដ្ឋ Texas ស្ដីពីការបោះឆ្នោតប្រធានាធិបតីអាមេរិក
12/12/2020 09:00
(VOVWORLD) - យោងតាមលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះថា លោក Biden ទទួលបានសន្លឹកឆ្នោតរបស់អង្គបោះឆ្នោតចំនួន ៣០៦ សម្លេង ហើយលោក Trump ទទួលបានត្រឹមតែ ២៣២ សំឡេងតែប៉ុណ្ណោះ។

ទីស្នាក់ការតុលាការកំពូលសហរដ្ឋអាមេរិកនៅទីក្រុង Washington D.C. (រូបថត៖ WP) តុលាការកំពូលសហរដ្ឋអាមេរិកនៅថ្ងៃទី ១១ ខែធ្នូបានច្រានចោលពាក្យបណ្តឹង តវ៉ារបស់រដ្ឋ Texas សំដៅលុបចោលសន្លឹកឆ្នោតចំនួន ២០ លាននៅរដ្ឋចំនួន៤ គឺ Georgia, Michigan, Pennsylvania និង Wisconsin ដោយសារបានកែប្រែបែបបទបោះឆ្នោតតាមរយៈប្រៃសណីយក្នុងបរិបទនៃជំងឺតរាតត្បាតកូវីដ ១៩។ ការសម្រេចចិត្តនេះបានបើក ផ្លូវសម្រាប់ជ័យជំនះរបស់លោក Biden មុនពេលអង្គបោះឆ្នោតទៅបោះឆ្នោតនៅតាមរដ្ឋដាច់ដោយឡែកពីគ្នានៅថ្ងៃទី ១៤ ខែធ្នូ។ ករណីបណ្តឹងតវ៉ានៅរដ្ឋ Texas ត្រូវបានគេចាត់ទុកថាជាឱកាសចុងក្រោយរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោកប្រធានាធិបតី Donald Trump សំដៅផ្លាស់ប្តូរស្ថានការណ៍មុនពេលអង្គបោះឆ្នោតបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីជាផ្លូវការ។ យោងតាមលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះថា លោក Biden ទទួលបានសន្លឹកឆ្នោតរបស់អង្គបោះឆ្នោតចំនួន ៣០៦ សម្លេង ហើយលោក Trump ទទួលបានត្រឹមតែ ២៣២ សំឡេងតែប៉ុណ្ណោះ៕
Related





