តុលាការដ្ឋធម្មនុញ្ញថៃអាចផ្អាកការបោះឆ្នោត
25/01/2014 09:32
(VOVworld) – នាថ្ងៃទី ២៤ មករា តុលាការដ្ឋធម្មនុញ្ញថៃបាន ប្រកាសអាចផ្អាកការ បោះឆ្នោតនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។

តុលាការដ្ឋធម្មនុញ្ញថៃបានប្រកាសអាចផ្អាកការ បោះឆ្នោតនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៤ មករា តុលាការដ្ឋធម្មនុញ្ញថៃបានប្រកាសអាចផ្អាកការ បោះឆ្នោតនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។ កាយវិការនេះត្រូវបានចាត់ទុកជាវិធានការ បន្ធូស្រាលភាពតានតឹងនៅប្រទេសនេះ។ រួមជាមួយសេចក្តីប្រកាសពោលខាង លើបណ្ដាចៅក្រមក៏បានឯកភាពថា៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក Somchai Srisutthiyakorn ចាំបាច់ត្រូវពិភាក្សាជាមួយគ្នាដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើក្រិត្យថ្មីអំពីពេល វេលារៀបចំការបោះឆ្នោតថ្មី។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានស្នើ ឲ្យតុលាការរដ្ឋធម្មនុញ្ញថៃផ្អាកការបោះឆ្នោតនាពេលខាងមុខដោយសារស្ថានភាព អស្ថិរភាពនាបច្ចុប្បន្ននេះ។ ទោះបីជាគ្មានសិទ្ធិផ្អាកការបោះឆ្នោតក្តីប៉ុន្តែរដ្ឋាភិបាល ថៃត្រៀមខ្លួនជាស្រេចប្រតិបត្តិតាមសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញ។ នាបច្ចុប្បន្ន ថៃនៅកំពុងត្រៀមរៀបចំឲ្យការបោះឆ្នោតមុនកាលកំណត់ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ទី២៦មករាហើយមិនដឹងថា៖សាលក្រមរបស់តុលាការដ្ឋធម្មនុញ្ញជះឥទ្ធិពលដល់ ការបោះឆ្នោតនេះដែរទេ៕
Related
More




