VOV WorldVOV World
តុលាការឧទ្ធរណ៍អាមេរិកបដិសេធសំណើរបស់ក្រសួងយុត្តិធម៌ស្តីពីក្រឹត្យអន្តោប្រវេសន៍
28/02/2017 08:52
(VOVworld) – តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនៅទីក្រុង San Francisco នាថ្ងៃទី​ ២៧ កុម្ភៈ បានបដិសេធសំណើរបស់ ក្រសួងយុត្តិធម៌អាមេរិសកស្តីពី ការបញ្ឈប់បណ្តោះអាសន្ន ការអនុវត្តក្រឹត្យបំរាមប្រជាពលរដ្ឋនៃប្រទេសឥស្លាមចំនួន ៧ ឆ្លងដែនចូលអាមេរិករបស់ប្រធានាធិបតី Donald Trump។
តុលាការឧទ្ធរណ៍អាមេរិកបដិសេធសំណើរបស់ក្រសួងយុត្តិធម៌ស្តីពីក្រឹត្យអន្តោប្រវេសន៍
តុលាការឧទ្ធរណ៍អាមេរិកបដិសេធសំណើរបស់ក្រសួងយុត្តិធម៌ស្តីពីក្រឹត្យអន្តោប្រវេសន៍ (VNA) (VOVworld) – តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនៅទីក្រុង San Francisco នាថ្ងៃទី​ ២៧ កុម្ភៈ បានបដិសេធសំណើរបស់ក្រសួងយុត្តិធម៌អាមេរិសកស្តីពី  ការបញ្ឈប់បណ្តោះអាសន្នការអនុវត្តក្រឹត្យបំរាមប្រជាពលរដ្ឋនៃប្រទេស ឥស្លាមចំនួន ៧ ឆ្លងដែនចូលអាមេរិករបស់ប្រធានាធិបតី Donald Trump។ ក្រឹត្យនេះត្រូវបាននាំចេញនាចុងខែមករាកន្លងទៅប៉ុន្តែដល់ឥឡូវនេះមិន ទាន់ចូលជាធរមាននៅឡើយ ដោយសារ ចាងហ្វាងសហរដ្ឋអាមេរិកនៅទីក្រុង  Seattle លោក James Robart រដ្ឋវ៉ាស៊ីនតោនបានចេញសាលក្រមទប់ស្កាត់ក្រឹត្យ នេះដោយមូលហេតុថា៖ សេចក្តីសម្រេចពោលខាងលើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ អាមេរិក។ នេះគឺជាប្រការកម្រ មួយក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងពេលដែលក្រឹត្យ របស់រដ្ឋាភិបាលប្រឈមមុខនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាមិនត្រឹមតែ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេថែមមជ្ឈដ្ឋានអ្នកនយោបាយទៀតផង៕ 

More