VOV WorldVOV World
តុលាការយុត្តិធម៌អន្តរជាតិរៀបចំចេញសាលក្រមអំពីជម្លោះនៅប្រាសាទព្រះវិហារ
17/10/2013 09:25
(VOVworld)-នាថ្ងៃទី១៦តុលា ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីការបរទេស​ថៃលោក Surapong Tovichakchaikul ឲ្យដឹងថាតុលាការយុត្តិធម៌អន្តរជាតិ(ICJ)
តុលាការយុត្តិធម៌អន្តរជាតិរៀបចំចេញសាលក្រមអំពីជម្លោះនៅប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ (រូបថតៈ AP) (VOVworld)-នាថ្ងៃទី១៦តុលា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស​ថៃលោក Surapong Tovichakchaikul ឲ្យដឹងថាតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នឹងចេញសាល ក្រមអំពីជម្លោះដែនដីរវាងថៃនិងកម្ពុជានៅជំវិញប្រាសាទព្រះវិហារ នាថ្ងៃទី១១វិច្ឆិកា ខាងមុខ។         តាមលោក Surapong Tovichakchaikulថា  IJC បានជូនដំណឹងទៅកាន់ស្ថាប័ន តំ​ណាងការទូតថៃប្រចាំនៅឡាហៃ (ហូឡូង)អំពីសេចក្តីសម្រេចពោលខាងលើហើយ រដ្ឋាភិបាលថៃនិងផ្សាយផ្ទាល់លើទូរទស្សន៌ អំពីការប្រកាសសាលក្រមនេះ។ លោក Surapong Tovichakchaikul ឲ្យដឹងថែមទៀថា លោកនឹងដឹកនាំគណៈ កម្មាធិការ១សំ ដៅពិភាក្សាអំពីរាល់វិធានការទប់ទល់វិញនឹងសាលក្រមរបស់ IJC ព្រមទាំងជឿជាក់ ថា ប្រទេសទាំងពីរនឹងសម្រេចបានការយល់ដឹងអំពីបញ្ហានេះ៕