UNESCO និងអង្គការ FRANCOPHONIE សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅសមុទ្រខាងកើត
07/06/2014 09:31
Vovworld-ចំពោះសកម្មភាពរំលោភច្បាប់អន្តរជាតិរបស់ ចិន នាថ្ងៃទី៦មិថុនា អង្គការ Francophonie និងអង្គការ UNESCO បានផ្ញើរកំណត់ទូតជូនគណៈប្រតិភូអចិន្ត្រៃយ៍ របស់វៀតណាមអមអង្គការនេះ។

ឯកអគ្គរដ្ឋទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអម UNESCO និងអង្គការ Francophonie (VOV) Vovworld-ចំពោះសកម្មភាពរំលោភច្បាប់អន្តរជាតិរបស់ចិន នាថ្ងៃទី៦មិថុនា អង្គការ Francophonie និងអង្គការ UNESCO បានផ្ញើរកំណត់ទូតជូនគណៈប្រតិភូ អចិន្ត្រៃយ៍របស់វៀតណាមអមអង្គការនេះ។ កំណត់ទូតទាំងពីរបានសម្ដែងការ ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការបង្កើនភាពតានតឹងលើសមុទ្រខាងកើត។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំង ឯកអគ្គរដ្ឋ ទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអម UNESCO និង អង្គការ Francophonie បានសង្កត់ធ្ងន់ថា៖ “នេះជាអង្គការឯកទេសចំនួន២របស់អង្គការសហប្រជាជាតិដោយហេតុនេះ មិនសូវផ្ដោតទៅលើបញ្ហារស៊ើបនេះណាស់ពិសេសគឺបញ្ហាធំៗដូចជាជំលោះដែន ដី។ ខ្លឹមសាររបស់កំណត់ទូតទាំងពីរគឺសកម្មសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សំណូមពរបណ្ដាភាគីទាក់ទិនដោះស្រាយដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ។ នោះជាប្រការដែលវៀតណាមមាន បំណង៕”
Related
More




