នាថ្ងៃទី ១៥ មិថុនា មូលនិធិកុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការអប់រំ STEAM for Vietnam Foundation បានប្រកាសទំនាក់ទនងសហប្រតិបត្តិការរយៈពេលយូរអង្វែងដើម្បីផ្តល់ឱ្យកុមារវៀតណាមនូវឱកាសសិក្សារៀនសូត្រសមភាព លើបណ្ដាវិស័យដែលទាក់ទងនឹងវិស័យ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសសិល្បៈនិងគណិតវិទ្យា) តាមអនឡាញ និងផ្ទាល់ ដែលបានឆ្លើយតបនឹងស្តង់ដារសកល។ លោកស្រី Rana Flowers ប្រធានតំណាង UNICEF វៀតណាមបានឲ្យដឹងថា៖ អង្គការ STEAM for Vietnam Foundation បានប្រមូលប្រភពធនធានមនុស្សដ៏ល្អបំផុត ដើម្បីរៀបរៀងប្រភពឯកសារសិក្សាជឿនលឿន គួរឱ្យចាប់អារម្មណ៍លើវិស័យ ដែលកុមារីតែងតែរងការបំភ្លេចចោលនៅខាងក្រោយ។ ការសិក្សារៀនសូត្រពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស សិល្បៈ និងគណិតវិទ្យា ដែលមានវិធីសាស្រ្តរៀនសូត្រទំនើប នឹងជួយជម្រុញការច្នៃប្រឌិត ការគិតត្រិះរិះ និងបំណិនដោះស្រាយបញ្ហានៅកុមារ។ ការកែលំអការសិក្សារៀនសូត្រតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ និងគណិតវិទ្យាសម្រាប់កុមារា និងកុមារីគឺជាកត្តាស្នូលនៃកម្មវិធីកំណត់រូបរាងអប់រំឡើងវិញរបស់ UNICEFនៅវៀតណាមផងដែរ៕
UNICEF អនុវត្តន៍កម្មវិធីជំរុញចំណេះដឹងនិងបំណិនឌីជីថលសម្រាប់កុមារវៀតណាម
15/06/2021 10:28
(VOVWORLD) - ការសិក្សារៀនសូត្រពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស សិល្បៈ និងគណិតវិទ្យា ដែលមានវិធីសាស្រ្តរៀនសូត្រទំនើប នឹងជួយជម្រុញការច្នៃប្រឌិត ការគិតត្រិះរិះ និងបំណិនដោះស្រាយបញ្ហានៅកុមារ។
Related
More




