ឧបនាយករដ្ឋមន្រ្តី លោក Hoang Trung Hai ទទួលជួបជាមួយអភិបាលខេត្ត Nara (ជប៉ុន)
26/08/2013 11:16
ឧបនាយករដ្ឋមន្រ្តីលោក Hoang Trung Hai បានទទួលជួបជាមួយអភិបាលខេត្ត Nara (ជប៉ុន) លោក Shogo Araiដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម

ឧបនាយក រដ្ឋមន្រ្តី លោក Hoang Trung Hai បានទទួលជួបជាមួយអភិបាលខេត្ត Nara(ជប៉ុន) លោក Shogo Arai(http://baothanhhoa.vn/) (VOVworld)-នាថ្ងៃទី២៦សីហា នៅទីស្តីការរដ្ឋាភិបាលវៀតណាម ឧបនាយក រដ្ឋមន្រ្តី លោក Hoang Trung Hai បានទទួលជួបជាមួយអភិបាលខេត្ត Nara(ជប៉ុន) លោក Shogo Araiដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ក្នុងជំនួបនេះ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ជប៉ុនជាដៃគូសំខាន់បំផុតនិងជា វិនិយោគិន ដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់វៀតណាម។ ឧបនាយករដ្ឋមន្រ្តី ក៏សង្ឃឹមដែរថា នាពេលខាងមុខ វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាជាងទៀត ជាមួយជប៉ុន ពិសេសលើ វិស័យ ដូចជា អភិវឌ្ឍន៌ប្រភពធនធានមនុស្សនិងកសាង ប្រព័ន្ធ ហេដ្ឋារចនា សម្ព័ន្ធព្រមៗគ្នា។ ឧបនាយករដ្ឋមន្រ្តី អះអាងថែមទៀតថា រដ្ឋា ភិបាលវៀតណាម នឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មជប៉ុនទាំង ឡាយ មកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងផ្ទៀងស្តាប់ការរួមមតិរបស់ អង្គភាពអាជីវកម្មជប៉ុននានា ក្នុងនោះមានទាំងបណ្តាអង្គភាពអាជីវកម្មរបស់ខេត្ត Nara ផង ដើម្បី បរិយាកាសវិនិយោគនៅវៀតណាមកាន់តែទាក់ទាញជាងពីមួយថ្ងៃ ទៅ១ថ្ងៃ៕
Related







