VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បំពេញការងារនៅទីក្រុងហូជីមិញ
30/08/2013 11:34
ក្រុមការងាររបស់រដ្ឋាភិបាលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក Vu Van Ninh បានអញ្ជើញ ជួបធ្វើការ​ជាមួយថ្នាក់ដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
ឧបនាយករដ្ឋមន្រ្តី Vu Van Ninh បំពេញការងារនៅទីក្រុងហូជីមិញ
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ជួបធ្វើការជាមួយថ្នាក់ដឹកនាំ ទីក្រុងហូជីមិញ (រូបថតៈqdnd.vn ) (VOVworld)-នាព្រឹកថ្ងៃទី៣០សីហា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនាំ ដោយ ឧបនាយករដ្ឋមន្រ្តី លោក Vu Van Ninh បានអញ្ជើញជួបធ្វើការ​ជាមួយ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អំពីការ អនុវត្តន៌ភារកិច្ច អភិវឌ្ឍន៌សេដ្ឋកិច្ច វប្បធម៌ សង្គម កាលពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៣ និងដំណោះ ស្រាយស្នូលមួយចំនួនដល់ឆ្នាំ២០១៥។ ក្នុងជំនួបធ្វើការ នេះលោក Vu Van Ninh សង្កត់ធ្ងន់ថា ដោយតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌នៃប្រទេសទាំងមូល ទីក្រុងហូជីមិញត្រូវតែមានដំណោះស្រាយលោតផ្លោះ ជាច្រើនជាងទៀត ដើម្បីសម្រេចរាល់គោលដៅពីឥឡូវដល់ឆ្នាំ ២០១៥។ នេះក៏ជាមូល ដ្ឋាន ដើម្បីរដ្ឋាភិបាលវាយតម្លៃលទ្ធផលអនុវត្តន៌សេចក្តីសម្រេចចិត្តនៃមហាសន្និ បាតទូទាំងប្រទេសលើកទី១១របស់បក្សនៅតំបន់នានានិងមានបណ្តាយន្តការ គោលនយោបាយឧបត្ថម្ភសំដៅសម្រេចរាល់ភារកិច្ចផងដែរ៕