ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មប
05/11/2015 09:13
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាមរបស់ប្រធា នាធិបតីអ៊ីស្លង់លោក Olafur Ragna Grimsson នាថ្ងៃទី៤ វិច្ចិកា ឧបនាយករដ្ឋ មន្រ្តីនិង ជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មបរទេសអ៊ីស្លង់លោក Gunnar Bragi Sveinsson។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មបរទេសអ៊ីស្លង់លោក Gunnar Bragi Sveinsson (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានា ធិបតីអ៊ីស្លង់លោក Olafur Ragna Grimsson នាថ្ងៃទី៤ វិច្ចិកា ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប សន្ទនាជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មបរទេសអ៊ីស្លង់លោក Gunnar Bragi Sveinsson។ នៅទីនេះ លោក Pham Binh Minh បានស្នើរឲ្យក្រសួងការបរ ទេសនៃប្រទេសទាំងពីរ ដើតួនាទីសកម្មនិងម្ចាស់ការក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយដ៏ល្អ ប្រសើរក៏ដូចជាជំរុញកិច្ចសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ន តំបន់និងអង្គភាព អាជីវកម្មនៃប្រទេសទាំងពីរផងដែរ។រីឯលោក Gunnar Bragi Sveinsson បានឲ្យដឹងថា អ៊ីស្លង់ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅទ្វីប អាស៊ីហើយមានគោលការណ៍ បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនា ពេលខាងមុខ។រដ្ឋមន្រ្តីទាំងពីររូប ក៏បានឯកភាពថា នឹងជំរុញការសំរេចដំណើរការ ចរចារនិងឆ្ពោះទៅការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្ម សេរីអឺរ៉ុប។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាប៊ែលហ្ស៊ីក លោកស្រី Christine Defraigne ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ផងដែរ៕
Related





