ឧបនាយករដ្ឋមន្រ្តីវៀតណាម Trinh Dinh Dung៖ បង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅវៀតណាម
21/08/2019 11:30
(VOVWORLD) - នាថ្ងៃទី ២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានទទួលជួបជាមួយលោក Hiroshi Hosoi អគ្គនាយកក្រុមហ៊ុន JX NOEX (ប្រទេសជប៉ុន)។

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung បានទទួលជួបជាមួយលោក Hiroshi Hosoi អគ្គនាយកក្រុមហ៊ុន JX NOEX (ប្រទេសជប៉ុន) (រូបថត៖ TTXVN) ថ្លែងនៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពវៀតណាម - ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រពៃ ជាក់ស្តែងនិងទូលំទូលាយលើគ្រប់វិស័យដោយមានទំនុកចិត្តនយោបាយយ៉ាងខ្ពស់ផងដែរ។ លោក Trinh Dinh Dung បានអះអាងថា វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយជប៉ុន ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងសហគ្រាសជប៉ុនក្នុងការឈានដល់ចំណាត់ថ្នាក់នាំមុខគេនៅក្នុងបណ្តាប្រទេសនិងតំបន់ដែនដីដែលមកវិនិយោគនៅវៀតណាមនាឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ សហគ្រាសជប៉ុនមកបណ្តាក់ទុននៅវៀតណាមសុទ្ទសឹងតែជាសហគ្រាសមានកិត្យានុភាពខ្ពស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Trinh Dinh Dung ក៏បានកត់សម្គាល់ពីសកម្មភាពសន្តិសុខសង្គមរបស់ក្រុមហ៊ុន JX NOEX ដែលបានរួមវិភាគទានទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិកក្នុងកិច្ចការសន្តិសុខសង្គមនៅវៀតណាមផងដែរ៕
Related






