ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅជូនពរ ឆ្នាំថ្មីនៅខេត្ត Ha Nam
24/02/2015 09:56
(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាក សួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់បក្សភាគនិង ប្រជាជន ខេត្ត Ha Nam ភាគខាងជើងវៀតណាម។

(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់បក្សភាគនិង ប្រជាជនខេត្ត Ha Nam ភាគខាងជើងវៀតណាម។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Ha Nam មានផ្ទៃដីតូចប៉ុន្តែដោយចំណេះដឹងរបស់ ប្រជាជនខ្ពស់ ទីតាំងដ៏ ងាយស្រួលនៅជាប់រដ្ឋធានី ដូឆ្នេះហើយតម្រូវការអភិវឌ្ឍន៍ គឺធំធេងណាស់។ក្នុង ឆ្នាំ២០១៥ ខេត្តត្រូវមានដំណោះស្រាយជាក់ស្ដែងដើម្បីផ្ទេរប្ដូរ រចនាសម្ព័ន្ធដំណាំ ដាំដុះយ៉ាងឆាប់រហ័ស កសាងជនបទថ្មី ដោយប្រមូលផ្ដុំទៅលើ ការអភិវឌ្ឍន៍វិទ្យា សាស្ត្របចេ្ចកវិទ្យា សេវ៉ាឧស្សាហ-កសិកម្ម។ លោក Nguyen Xuan Phuc វាយស្គរក្នុងពិធីបើកពិធីបុណ្យវត្ត Bai Dinh ខេត្ត Ninh Binh មុននោះ លោក Nguyen Xuan Phuc បានអញ្ជើញទៅវាយស្គរក្នុងពិធីបើកពិធី បុណ្យវត្ត Bai Dinh ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ក្នុងថ្ងៃបើកពិធីបុណ្យ បានមានភ្ញៀវរាប់ម៉ឺននាក់នៅគ្រប់ទិសទីមកអុធធូប ទស្សនាវត្ត Bai Dinh ធំបំផុត នៅតំបន់អាស៊ីអាគ្នេយ៍នេះ៕
Related





