VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Armenia
15/07/2014 08:01
(VOVworld)-នាថ្ងៃទី១៤កក្កដាឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Armenia
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយ  ឯកអគ្គរដ្ឋទូត Armeniaលោកស្រី Raisa Vardanyan (រូបថតៈ VGP) (VOVworld)-នាថ្ងៃទី១៤កក្កដាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត Armenia ប្រចាំនៅវៀតណាម​លោកស្រី Raisa Vardanyan ។នៅទីនេះ ភាគីទាំងពីរ បានផ្លាស់ ប្តូររាល់វិធានការសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ជាប្រពៃណីនិងជម្រុញ កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការបើកស្ថានទូតរបស់ Armenia នៅវៀតណាម និងចាត់ ទុកនេះជាគ្រឹះស្ថានសំខាន់ ដើម្បីបង្កើនទំនាក់ ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូត លោក ស្រីRaisa Vardanyanបានសម្តែងការព្រួយបារម្ភចំពោះរាល់បំរ៉ែបំរួលនាពេលថ្មីៗនេះ លើសមុទ្រខាងកើត និងចាត់ទុកថា រាល់ បញ្ហាគប្បីដោះស្រាយដោយសន្តិវិធី៕