ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតនៅខេត្ត Ha Tinh
21/04/2019 08:52
(VOVWORLD) - ដោយទទួលយកការផ្ដល់មតិរបស់អ្នកបោះឆ្នោត ឧប នាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃសហ គមន៍សហគ្រាសខេត្តHa Tinh ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួបជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV) នារសៀលថ្ងៃទី២០ ខែមេសា នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម ឧបនាយករដ្ឋមន្រ្តី វៀត ណាមលោក Vuong Dinh Hue និងសមាជិកសភាមណ្ឌល ខេត្ត Ha Tinh បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្នុងខេត្តអំពីបញ្ហាធុរកិច្ច។ នៅទីនេះ អ្នកបោះឆ្នោតបានជម្រាបថា នាបច្ចុប្បន្ន បណ្ដាធនាគារពាណិជ្ជ កម្មមិនផ្ដល់ប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មក្នុងឆ្នាំដំបូងបន្ទាប់ពីការ បង្កើតឡើង ហើយប្រការនេះកំពុងប៉ះពាល់ដល់កាលានុវត្តភាពរបស់សហគ្រាស នៅខេត្ត Ha Tinh។ អ្នកបោះឆ្នោតបានស្នើអោយរដ្ឋាភិបាលត្រួតពិនិត្យ នូវគោល នយោបាយឥណទាណឡើងវិញ ដើម្បីជួយឧបត្ថម្ភសហគ្រាសអោយបានល្អ ថែមទៀត។ ដោយទទួលយកការផ្ដល់មតិរបស់អ្នកបោះឆ្នោត ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃសហ គមន៍សហគ្រាសខេត្តHa Tinh ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោកបានអោយដឹងថា រដ្ឋាភិបាលនឹងបន្តកែលម្អគោលនយោបាយនិងច្បាប់ដើម្បីបង្កើតឡើងបរិយា កាសងាយស្រួលសម្រាប់ការអភិវឌ្ឍរបស់សហគមន៍សហគ្រាស។ ចាប់ពីខែ ឧសភាឆ្នាំ២០១៩តទៅ រដ្ឋាភិបាលនឹងចាប់ផ្ដើមចេញផ្សាយសៀវភៅសជាប្រចាំ ឆ្នាំស្ដីពី “សុខភាព” របស់សហគ្រាសក្នុងឆ្នាំនីមួយៗ និងនៅតំបន់នីមួយៗ។ សៀវ ភៅសនេះនឹងផ្ដោតទៅលើសន្ទស្សន៍ចំនួន៣នោះគឺ៖ បរិមាណសហគ្រាស ល្បឿនអភិវឌ្ឍនៃសហគ្រាស និងការរួមវិភាគទានរបស់សហគ្រាសចំពោះតំបន់៕
Related






