ឧបនាយករដ្ឋមន្រ្តីវៀតណាមVuDucDamបំពេញការងារនៅខេត្តKhanhHoa
18/07/2014 10:37
(VOVworld) - នាថ្ងៃទី១៨ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោកVu Duc Dam ដែលដឹកនាំគណៈប្រតិភូរដ្ឋា ភិបាល បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈ កម្មាធិការប្រជាជននៅខេត្ត Khanh Hoa អំពីស្ថានភាព សេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៤។

(VOVworld) - នាថ្ងៃទី១៨ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ដែល ដឹកនាំគណៈប្រតិភូរដ្ឋាភិបាល បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការ ប្រជាជននៅខេត្ត Khanh Hoa អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងរយៈពេល៦ ខែដើមឆ្នាំ២០១៤។ថ្លែងមតិនៅទីនេះ លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះការ ខំប្រឹងប្រែងរបស់ខេត្ត ក្នុងការអនុវត្តបណ្ដាភារកិច្ចសេដ្ឋកិច្ចសង្គម។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa លោក Vu Duc Dam បានស្នើរថា ចំពោះវិស័យសុខាភិបាល ខេត្តត្រូវមានយន្តការ គោល នយោបាយដើម្បីជួយឧបត្ថម្ភមន្ទីពេទ្យឯកជនទាក់ទាញការវិនិយោគក៏ដូចជាកម្មា ភិបាលសុខាភិបាលពូកែដើម្បីថែទាំសុខភាពសំរាប់ប្រជាជន។លោកក៏បានស្នើរឲ្យ ខេត្ត បង្កើនកិច្ចសហប្រតិបតិ្តការជាមួយសកលវិទ្យាល័យដ៏ល្បីល្បញលើពិភពលោក ក្នុងការបណ្ដុះបណ្ដាលប្រភាពធនធានមនុស្សមានគុណភាពល្អក្នុងវិស័យទេសចរណ៍ ល្អ៕
Related







