VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីVuVanNinhទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការៈនៃខេត្តដុងថាប
06/06/2014 10:43
(VOVworld) - បណ្ដាតំបន់ត្រូវការបន្តជំរុញខ្លាំង សកម្មភាពសង្គម តបស្នងសងគុណ ផឹកទឹកនឹកដល់ ប្រភពដើម ដើម្បីការងារថែទាំជនមានគុណូបការៈ កាន់តែបានល្អ ប្រសើរថែមទៀត។
ឧបនាយករដ្ឋមន្រ្តីVuVanNinhទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមានគុណូបការៈនៃខេត្តដុងថាប
(VOVworld) - បណ្ដាតំបន់ត្រូវការបន្តជំរុញខ្លាំងសកម្មភាពសង្គមតបស្នង សងគុណ ផឹកទឹកនឹកដល់ប្រភពដើម ដើម្បីការងារថែទាំជនមានគុណូបការៈ កាន់តែបានល្អប្រសើរថែមទៀត។នេះជាខ្លឹមសារដែលឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Van Ninh​ បានសង្កត់ធ្ងន់នៅក្នុងជំនួបសន្ទនាជាមួយ គណៈប្រតិភូជនមានគុណូបការៈនៃខេត្តដុងថាប​ នាល្ងាចថ្ងៃទី៥ មិថុនា នៅរដ្ឋធានីហាណូយ។ ឧបនាយករដ្ឋមន្រ្តីមលោក Vu Van Ninh ថ្លែងមតិនៅជំនួបសន្ទនា (រូបថត៖TTXVN) នៅជំនួបនេះ លោកឧបរដ្ឋមន្រ្តី មានគោលបំណងថា បណ្ដាដំណាងរបស់ ជនមានគុណូបការៈនៃខេត្តដុងថាប បន្តពង្រីកប្រពៃណីបដិវត្តន៍ អប់រំជំនាន់ យុវវ័យក្នុងការសិក្សារៀនសូត្រនិងធ្វើការពលកម្ម រួមចំណែកកសាងស្រុក កំណើត និងមាតុប្រទេសឲ្យកាន់តែសម្បុធូធារថែមទៀត៕