ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបំពេញការងារនៅខេត្ត Tien Giang។
07/08/2013 11:34
VOV-ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Tien Giang អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅដំបន់។

សមាជិកការិយាល័យនយោបាយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (vovgiaothong.vn) VOV-នាព្រឹកថ្ងៃទី៦សីហា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនាំ ដោយសមាជិកការិយាល័យនយោបាយឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Tien Giang អំពីស្ថានភាពសេដ្ឋកិច្ច សង្គមនៅដំបន់។ ថ្លែងមតិសន្និដ្ឋាននៅពិធីធ្វើការ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថ្នាក់ដឹកនាំ Tien Giang បន្តយកចិត្តទុកដាក់ថែទាំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សកាត់បន្ថយភាពក្រីក្រ ក្នុងនោះកសាងផែនការជាក់ស្ដែងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ទន្ទឹមនឹងនោះចលនាប្រភពកំលាំងវិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍។ ឧបនាយករដ្ឋមន្ត្រីបានស្នើរ ខេត្ត Tien Giang ត្រូវប្រមូលផ្ដុំអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងការផលិតកម្មស្បៀងអាហារផ្លែឈើជលផលជាដើម៕
Related





