ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត DaK Nong
17/09/2013 10:55
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Dak Nong អំពីសភាពការណ៍បង្ការ ប្រឆាំងបទល្លើស

ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phucមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong (រូថតVOV) (VOV)_បន្តដំណើរទៅបំពេញការងារនៅខេត្តនានាក្នុងតំបន់ Tay Nguyen នាថ្ងៃទី ១៧ កញ្ញា ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc និងក្រុមការងារ នៃរដ្ឋាភិបាល បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong អំពីសភាពការណ៍ បង្ការ ប្រឆាំងជនល្មើស គ្រោះសង្គម និងធានាសណ្ដាប់ធ្នាប់ចរាចរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់តំបន់ក្នុងរយះពេល៩ខែដើមឆ្នាំ២០១៣។ ក្នុងរយះពេលកន្លងទៅ សភាពការ ណ៍សន្តិសុខនយោបាយ របស់ខេត្ត ជានិច្ចកាលត្រូវបានរក្សារយ៉ាងរឹងមាំ និងស្ថិរភាព។ អំពីវិស័យសេដ្ឋកិច្ច សង្គម ខេត្ត Dak Nong បន្តរក្សារបានល្បឿនកំណើន១២% ជំរុញខ្លាំងការងារកាត់បន្ថយភាពក្រីក្រ…។ល។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានក្រើនរំលឹកថា÷ “ ខេត្ត Dak Nong ត្រូវយកចិត្តទុកដាក់ដល់ ការងារជនជាតិ និងត្រូវចាត់ទុក នេះគឺជាភារកិច្ចស្នូល។ ទន្ទឹមនឹងនោះក៏ត្រូវតភ្ជាប់ ជាមួយការងារកាត់បន្ថយភាពក្រីក្រ។ ទីពីរគឺ ត្រូវកសាងប្រព័ន្ធនយោបាយ១ ប្រកបដោយរឹងមាំផងដែរ៕”
Related






