VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រួមជាមួយរដ្ឋមន្ត្រី៤រូបនឹងឆ្លើយសំនួរដេញដោលរបស់រដ្ឋសភា
06/06/2014 11:35
Vovworld-តាមបញ្ជីរាយនាមត្រូវបានប្រធានខុទ្ទកាល័យ រដ្ឋសភាវៀត​ណាម​លោក Nguyen Hanh Phuc ប្រកាស នាថ្ងៃទី៦មិថុនា នៅសម័យប្រជុំ​លើក​ទី៧រដ្ឋសភា នីតិកាលទី១៣
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រួមជាមួយរដ្ឋមន្ត្រី៤រូបនឹងឆ្លើយសំនួរដេញដោលរបស់រដ្ឋសភា
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc (vietnamnet)         Vovworld-តាមបញ្ជីរាយនាមត្រូវបានប្រធានខុទ្ទកាល័យរដ្ឋសភាវៀត​ណាម​ លោក Nguyen Hanh Phuc ប្រកាសនាថ្ងៃទី៦មិថុនា នៅសម័យប្រជុំ​លើក​ទី៧រដ្ឋ សភានីតិកាលទី១៣ សមាជិករដ្ឋាភិបាលចំនួន៤រូបចូលរួមការឆ្លើយ​សំនួរ​ដេញ ដោលគឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung រដ្ឋមន្ត្រី​ក្រសួងអប់រំនិង បណ្ដុះបណ្ដាលលោក Pham Vu Luan រដ្ឋមន្ត្រីក្រសួង​យុត្តិធម៍​លោក Ha Hung Cuong អគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh។ រួមជាមួយរដ្ឋមន្ត្រី ដែលត្រូវបានផ្ទេរសិទ្ធិរបស់នាយករដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងថ្លែងមតិទន្ទឹមនឹងនោះឆ្លើយសំនួរ​ដេញ​ដោលផ្ទាល់។ លោក Nguyen Hanh Phuc បានឲ្យដឹងថា៖         “យើងខ្ញុំមានគោលការណ៍ចំនួន៣ជ្រើសរើសសមាជិកឆ្លើយសំនួរដេញ​ ដោល។ ទីមួយរដ្ឋមន្ត្រីណាមានមតិជាច្រើនរបស់សមាជិកសមាជិការសភានិង​អ្នកបោះឆ្នោតអំពីវិស័យដែលគ្រប់គ្រង។ ទី២រដ្ឋមន្ត្រីណាពីដើមអាណាត្តិមកមិន​ទាន់បានឆ្លើយសំនួរដេញដោល។ ទី៣គឺវិស័យសួរដេញដោលត្រូវសមស្រប ​រវាង​សេដ្ឋកិច្ចសង្គមនិងយុត្តិធម៍។”         តាមប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc ថា ឧបនាយក រដ្ឋមន្ត្រីនឹងតាងនាមឲ្យរដ្ឋាភិបាលឆ្លើយសំនួរដេញដោលដែលទាក់​ទិនដល់ បញ្ហាសមុទ្រខាងកើតនិងបង្កើតបរិយាកាសវិនិយោគស្ថិរភាពសំរាប់​វិនិយោគិន បរទេសនៅវៀតណាម។         តាមរបៀបវារៈសម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលនៅ​សម័យ ប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣នឹងអូសបន្លាយក្នុងរយៈពេល២ថ្ងៃកន្លះ ពី រសៀលថ្ងៃទី១០មិថុនាដល់ថ្ងៃទី១២មិថុនា៕

More