VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់សំខាន់ចំនួន២នៅខេត្ត Thai Nguyen
25/12/2016 08:58
(VOVworld)-នាព្រឹកថ្ងៃទី២៥ធ្នូនៅខេត្ត Thai Nguyen បានរៀបចំពិធីប្រកាសពី ផែនការមេសម្រាប់អភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិបឹង Nui Coc
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធី បើកការដ្ឋានសាងសង់សំណង់ សំខាន់ចំនួន២នៅខេត្ត Thai Nguyen (VOVworld)-នាព្រឹកថ្ងៃទី២៥ធ្នូនៅខេត្ត Thai Nguyen បានរៀបចំពិធីប្រកាសពី  ផែនការមេសម្រាប់អភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិបឹង Nui Coc ដល់ឆ្នាំ២០២៥  ទិសដៅដល់ឆ្នាំ២០៣០ ចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគនិងបើកការដ្ឋានសាង  សង់ សំណង់ផ្លូវបឹង Nui Coc ។​ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Vuong Dinh Hue បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ពោរពេញទៅដោយ  អត្ថន័យមិនត្រឹមតែសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Thai Nguyen ប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់សម្រាប់វិស័យទេសចរណ៍ វៀតណាមទៀតផង។ លោក Vuong Dinh Hue បានចាត់ទុកថា ជាគោលដៅ អភិវឌ្ឍន៍ទេសចរណ៍មែន ប៉ុន្តែខេត្តក៏ត្រូវផ្តោតសំខាន់ លើការរក្សានិងការពារប្រ  ភពធនធាន បរិស្ថានអេកូឡូស៊ីបាតបឹង និងជុំវិញបឹង Nui Coc ទៀតផង។ លោក ឧបនាយករដ្ឋមន្ត្រីមានបំណងថា ខេត្ត Thai Nguyen នឹងក្លាយទៅជាទីមក  ដល់គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិផងដែរ៕