ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសម្តែងការ គួរសមប្រធានរដ្ឋសភាកម្ពុជាសម្តេចហេង សំរិន
15/03/2017 11:55
(VOVworld)-នាព្រឹកថ្ងៃទី១៥មិនា មុននឹងចូលរួមនិងធ្វើជាសហអធិបតីកិច្ចប្រជុំលើក ទី១៥នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជានិងសន្និសីទសហប្រតិបត្តិការនិង
.jpg)
ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជាសម្តេចហេង សំរិន (VOVworld)-នាព្រឹកថ្ងៃទី១៥មិនា មុននឹងចូលរួមនិងធ្វើជាសហអធិបតីកិច្ចប្រជុំ លើកទី១៥នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជានិងសន្និសីទសហប្រតិបត្តិការ និង អភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី៩នៅរាជធានីភ្នំពេញ ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជាសម្តេចហេង សំរិន។នៅទីនេះ លោក Pham Binh Minh បានឲ្យដឹងថា នៅកិច្ចប្រជុំលើកទី១៥នៃគណៈកម្មាធិការ ចម្រុះវៀតណាម-កម្ពុជានិងសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្ត ជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី៩ ភាគីទាំងពីរបានផ្លាស់ប្តូរ និងស្វែងរករាល់ វិធានការសមស្របដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច។ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យរដ្ឋសភាកម្ពុជា បន្តផ្តោត ការ យកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានារបស់វៀត ណាមធ្វើការវិនិយោគនិងអាជីវកម្មនៅកម្ពុជាក៏ដូចជាបង្កលក្ខណៈងាយស្រួលឲ្យអាណិកជនវៀតណាមរស់នៅស្ថិរភាពនៅកម្ពុជាផងដែរ។ នៅក្នុងពិធីនេះ ប្រធានរដ្ឋសភាសម្តេច ហេង សំរិនក៏បានសម្តែងនូវការពេញ ចិត្តចំពោះការ អភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរត្រៀមរៀបចំនូវសកម្ម ភាពអបអរ សាទរការរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត ថ្ងៃទី២៤ មិថុនា និង ឯកភាពចាត់ទុកថា នេះជាឱកាសសម្រាប់ផ្សព្វផ្សាយឲ្យប្រជាជននៃប្រ ទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង អំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃ ណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីមានការ ទទួលខុស ត្រូវក្នុងការរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងនេះកាន់តែស្រស់បំព្រងជានិច្ច៕
Related





