VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីលោកNguyen Thien Nhan បានជួបសន្ទនាជាមួយនាយកNASA
12/12/2012 09:58
(VOV)_នារសៀលថ្ងៃទី ១១ ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក​Nguyen​ Thien Nhan បានជួប សន្ទនាជាមួយលោក Charles Bolden នាយក​ស្ថា ប័ន​អាកាសចរណ៍និង អាវកាសអាមេរិក ដែលកំពុងមានដំណើរ​បំពេញ​ទស្សន​កិច្ច​ នៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោកNguyen Thien Nhan បានជួបសន្ទនាជាមួយនាយកNASA
ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan ទទួលជួបសន្ទនា ជាមួយនាយក NASA (រូបថតៈTTXVN ) (VOV)_នារសៀលថ្ងៃទី១១ធ្នូ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក​Nguyen​ Thien Nhan បានជួបសន្ទនាជាមួយលោក Charles Bolden នាយក​ស្ថាប័ន​អាកាសចរណ៍ និង អាវកាសអាមេរិក ដែលកំពុងមានដំណើរ​បំពេញ​ទស្សន​កិច្ចនៅវៀតណាម។  នៅទីនេះ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បាន​សម្ដែង​គោលបំណងថា÷  NASA ជួយឧបត្ថម្ភវៀតណាម​បណ្ដុះបណ្ដាលប្រភព​ធន​ធានមនុស្សក្នុងវិស័យផ្កាយ រណប និងវិទ្យាសាស្ត្រផែនដី គាំទ្រវៀតណាម ចូលរួមបណ្ដាអង្គការអន្តរជាតិដែល ទាក់ទិនដល់អាវកាស…។ល។ រីឯនាយក NASA លោក Charles Bolden បានចាត់​ ទុក​ថា÷ ក្នុងរយះពេលខាងមុខនេះ ​ភាគីទាំង​ពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាងទៀត ក្នុងវិស័យបច្ចេកវិទ្យាអាវកាស។           នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី ​Nguyen Thien Nhan បានជួបសន្ទនា ជាមួយ សាស្ត្រាចារ Neal Koblitz នៃមហាវិទ្យាល័យ វ៉ាស៊ីងតោន (អាមេរិក)។​នៅ​ទី​នេះ ឧបនា យករដ្ឋមន្ត្រី ​Nguyen Thien Nhan បានសម្ដែងគោល​បំ​ណង​ថា÷​សាស្ត្រា​ចារ Neal Koblitz នឹងជំរុញកិច្ចសហប្រតិបត្តិការ ​រវាង​បណ្ដា​មហាវិទ្យាល័យរបស់អាមេរិក  ជាមួយបណ្ដាមហាវិទ្យាល័យរបស់វៀតណាមជាងទៀត ពិសេសគឺ វិស័យគណិតវិទ្យា៕