ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC
14/01/2014 11:20
Vovworld-នារសៀលថ្ងៃទី១៣មករានៅទីក្រុងហាណូយ អគ្គក្រុមហ៊ុនវិនិយោគនិងអាជីវកម្មទុនរដ្ឋវៀតណាម SCIC បានរៀបចំសន្និសីទបូកសរុបសកម្មភាពឆ្នាំ២០១៣ លាតត្រដាងអនុវត្តផែនការណ៍ឆ្នាំ២០១៤។

ឧបនាយករដ្ឋមន្ត្រីបានចូលរួមសន្និសីទបូកសរុបសកម្មភាពនៃអគ្គក្រុមហ៊ុន SCIC (hanoimoi.com.vn) Vovworld-នារសៀលថ្ងៃទី១៣មករានៅទីក្រុងហាណូយ អគ្គក្រុមហ៊ុនវិនិយោគនិងអាជីវកម្មទុនរដ្ឋវៀតណាម SCIC បានរៀបចំសន្និសីទបូកសរុបសកម្មភាពឆ្នាំ ២០១៣ លាតត្រដាងអនុវត្តផែនការណ៍ឆ្នាំ២០១៤។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានវាយតំលៃខ្ពស់រាល់លទ្ធផលដែលអគ្គក្រុមហ៊ុនទទួលបានក្នុងរយៈពេលកន្លងមក។ អំពីទិសដៅភារកិច្ចក្នុងរយៈ ពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីបានស្នើរ អគ្គក្រុមហ៊ុន SCIC ត្រូវប្រមូលផ្ដុំលាត ត្រដាងយ៉ាងដាច់ខាតរាល់សេចក្តីសំរេចចិត្តក្រិតរបស់រដ្ឋាភិបាលអំពីការរៀបចំ រចនាសម្ព័ន្ធអគ្គក្រុមហ៊ុននិងអង្គភាពអាជីវកម្មឡើងវិញលើគ្រប់វិស័យ។ ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២ជូនអគ្គក្រុមហ៊ុនវិនិយោគ និងអាជីវកម្មទុនរដ្ឋផងដែរ៕
Related





